ព័ត៌មាន
ទិវាសន្តិភាពអន្តរជាតិ៖ មន្ត្រីរាជការ និងពលរដ្ឋថា គុណតម្លៃសន្តិភាពធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន
នៅក្នុងទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ឆ្នាំ២០២៤ មន្ត្រីរាជការ និងពលរដ្ឋខ្មែរ អរគុណសម្តេចតេជោ ហ៊ុន សែន ស្ថាបនឹកសន្តិភាពនៅកម្ពុជា និងនាំគ្នាប្រកាន់ខ្ជាប់ពាក្យស្លោក អរគុណសន្តិភាព ខណៈ គុណតម្លៃនៃសន្តិភាព គឺធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន និងភាពសំបូរសប្បាយ។
បើតាមមន្ត្រីរាជការ និងពលរដ្ឋនានា នៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២០ ខែកញ្ញានេះ ថាជាទូទៅបណ្តាប្រទេសនៅទូទាំងពិភពលោក តែងនាំគ្នាប្រារព្ធទិវាសន្តិភាពអន្តរជាតិនៅថ្ងៃទី២១ ខែកញ្ញា រៀងរាល់ឆ្នាំ ហើយតាមរយៈទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ ពលរដ្ឋនានាក៏សូមសម្តែងការដឹងគុណ អរគុណសម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៏ឯក ស្ថាបនឹកសន្តិភាព និងបានបញ្ចប់ភ្លើងសង្គ្រាមពីបនប្រល័យពូជសាសន៍ប៉ុល ពត ហើយក៏សូមគាំទ្រខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកមន្ត្រី គឺបានបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា លើកកម្ពស់គុណតម្លៃសន្តិភាព ការពារសុខសន្តិភាពកម្ពុជាទោះក្នុងតម្លៃណាក៏ដោយ និងការជំរុញប្រទេសជាតិ មានស្ថេរភាព ការអភិវឌ្ឍ រីកចម្រើន និងភាពសំបូរសប្បាយរបស់កម្ពុជា។
លោកគ្រូ អ្នកគ្រូ នៅខេត្តកណ្តាល ក៏បានបញ្ជាក់ដែរថា ជាក់ស្តែងណាស់ សន្តិភាពនៅកម្ពុជាបច្ចុប្បន្ន គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ពោលគឺការកសាងសន្តិភាពនៅកម្ពុជា បានកើតចេញពលរដ្ឋខ្មែរយើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ ។
តាមរយៈទិវាសន្តិភាពអន្តរជាតិនេះដែរ មន្ត្រីរាជការ ក្នុងចំណោមគ្រូបង្រៀន ក៏បានស្នើឲ្យយុវជន កូនខ្មែរគ្រប់រូប ពលរដ្ឋដែលប្រកាន់និន្នាការបក្សនយោបាយនានា សូមរួមគ្នាតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក «អរគុណសន្តិភាព» និងបន្តពូនជ្រុំធ្វើឲ្យប្រទេសជាតិអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈរ៕ អត្ថបទ៖ ស៊ុម សុខជា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក