ព័ត៌មាន
អ្នកលក់ផ្កាទទួលបានចំណូលប្រសើរជាងថ្ងៃធម្មតា ចាប់តាំងពីចាប់ផ្ដើមពិធីកាន់បិណ្ឌ
ចាប់តាំងពីថ្ងៃកាន់បិណ្ឌ១ រហូតដល់ថ្ងៃកាន់បិណ្ឌ៣នេះ អ្នកលក់ផ្កានៅតាមបណ្តាវត្តអារាមក្នុងរាជធានីភ្នំពេញ បានលក់ផ្កាដាច់ច្រើនជាងមុខ ខណៈពុទ្ធបរិស័ទជាច្រើនកុះករបានទៅវត្តក្នុងថ្ងៃកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលរយៈ១៥ថ្ងៃ។
អ្នកលក់ផ្កានៅវត្តព្រះបារមីវង្គតបុរី ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញានេះ បានប្រាប់BTVឱ្យដឹងថា ក្នុងរយៈពេលកាន់បិណ្ឌ៣ថ្ងៃនេះ ពួកគេទទួលបានចំណូលច្រើនជាងថ្ងៃធម្មតាពីការលក់ផ្កាជូនប្រជាពលរដ្ឋមកវត្តក្នុងថ្ងៃកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌ។
ពុទ្ធបរិស័ទបានប្រាប់BTVឲ្យដឹងថា ជាទំនៀមទម្លាប់ប្រពៃណីពីដូនតាមក ឲ្យតែដល់រដូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺតែងតែរៀបចំម្ហូបអាហារ និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្តដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ញាតិសណ្ដានដែលបានចែកឋានទៅ។ ម្យ៉ាងវិញទៀត ការយកផ្កាមកថ្វាយព្រះគឺដើម្បីសូមពរ សូមជ័យពីព្រះពុទ្ធ។
ព្រះសាក្យវង្ស បណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី(ទួលក្រសាំង) មានសង្ឃដិកាដែរថា ការថ្វាយផ្កាដល់ព្រះពុទ្ធដូចជាផ្កាឈូក និងផ្កាម្លេះជាដើមនោះ គឺមានតាំងពីព្រះពុទ្ធទ្រង់គង់ជាធរមានឡើង។ហើយការថ្វាយផ្កានេះគឺដើម្បីបួងសួងសូមសេចក្តីសុខ សេចក្តីចំរើននៅក្នុងជីវិត។
ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ដែលប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមកតែងតែប្រារព្ធពិធីនេះ មិនដែលអាក់នោះខានឡើយ។បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
តាមទម្លាប់ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។ នៅឆ្នាំ២០២៤ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងចាប់ផ្តើមពីថ្ងៃទី១៨ខែកញ្ញា រហូតដល់ថ្ងៃទី២ខែតុលា ដែលត្រូវនឹងថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពុទ្ធសករាជ ២៥៦៨៕ អត្ថបទ៖ទូច សោភ័ណ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក