ព័ត៌មាន
អគ្គស្នងការនគរបាលជាតិ រៀបចំសិក្ខាសាលាស្តីពីតួនាទីភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ទំនាក់ទំនងជាមួយស្ថាប័ន្ថតុលាការ
អគ្គស្នងការនគរបាលជាតិ បានរៀបចំសិក្ខាសាលាស្តីពីតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងទំនាក់ទំនងជាមួយស្ថាប័ន្ថតុលាការ ដើម្បីធ្វើការកែលម្អ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ការងារគ្នាទៅវិញទៅមករវាងស្ថាប័ន្ថច្បាប់ទាំង២ ។
សិក្ខាសាលានេះ បានរៀបចំប្រារព្ធឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមវត្តមានឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសហប្រធានគណៈអធិបតី រួមទាំងមានការចូលរួមពីឯកឧត្តមស្នងការ, អធិការដ្ឋានក្រុង ស្រុក ខណ្ឌ ចំណុះស្នងការរាជធានីខេត្តទាំង២៥ និងក្រសួងមហាផ្ទៃ , ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុប ប្រមាណ៦០០នាក់ ដែលជាសិក្ខាកាម ។
ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងសំខាន់ៗ នៃសិក្ខាសាលាបានផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការ ធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាពីសាធារណជនទូទៅ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ស្វាហាប់ និងទស្សនវិស័យកំណែទម្រង់របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា ៖ អង្គសិក្ខាសាលានៅថ្ងៃនេះ ក៏ជាការពង្រឹងកិច្ចសហការឱ្យកាន់តែល្អប្រសើរឡើងរវាង មន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ។
ឧត្តមសេនីយ៍ឯកជា ប៊ុនថុល អនុប្រធាន នាយកដ្ឋានកណ្ដាលយុត្តិធម៌ បានឡើងធ្វើបទបង្ហាញ ពីដែនកាតព្វកិច្ច និងភារកិច្ចនៃការអនុវត្តច្បាប់របស់មន្ត្រីនគរបាលយុត្តិធម៌ លើសំណុំរឿងជាច្រើនដូចជាបទល្មើសព្រហ្មទណ្ឌ , គ្រឿងញៀន , រំលោភសេពសន្ថវះ , បណ្ដឹងរដ្ឋប្បវេណី រួមជាមួយបទល្មើសផ្សេងៗជាច្រើនទៀត ដើម្បីបង្ហាញដល់សិក្ខាកាមទាំងអស់ ដែលកំពុងមានវត្តមានក្នុងអង្គពិធី ឱ្យបានយល់ដឹងកាន់តែច្បាស់លាស់ ក្នុងការធានាប្រសិទ្ធភាពដើម្បីអនុវត្តច្បាប់ឱ្យមានតម្លាភាព និងសុច្ចរិតភាពត្រឹមត្រូវ ។
ការធ្វើបទបង្ហាញជិត១ម៉ោងរបស់លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋាន បានបង្ហាញការយល់ដឹងកាន់តែទូលំទូលាយ ដល់សិក្ខាកាម កាន់តែដឹងច្បាស់រវាងកិច្ចការងាររបស់អង្គភាពខ្លួន បង្កើនទំនាក់ទំនងស្អិតរមួតជាមួយស្ថាប័ន្ថអយ្យការ និងតុលាការ លើផ្លូវច្បាប់ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឡើងធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាថ្នាក់ដឹកនាំ ជូនដល់អង្គពិធីទាំងមូលផងដែរ ដើម្បីជាមូលដ្ឋានគ្រឹះមួយ សម្រាប់ការទទួលបានចំណេះដឹងថ្មី លើផែនបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ក្នុងបុព្វហេតុការពារសន្តិសុខជូនពលរដ្ឋ និងសង្គមជាតិមាតុភូមិ ជាដើម ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺនឹងធ្វើឡើងពេញមួយថ្ងៃ ដោយ នៅរសៀលថ្ងៃខែដដែល ឯកឧត្តម ប៊ុនហុន ដែលជាប្រធានអង្គគណះអធិបតី នឹងធ្វើការបូកសរុបលទ្ធិផល នៃសិក្ខាសាលាទាំងមូល និងការផ្តល់អនុសាសន៍សំណេះសំណាលណែនាំ ដល់សិក្ខាកាមទាំងអស់ដើម្បីទទួលបានបទចំណេះដឹង និងបទពិសោធន៍ថ្មី សម្រាប់ជាទន់បន្ថែម ក្នុងការយកទៅប្រើប្រាស់ កំពុងពេលអនុវត្តភារកិច្ចការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន៕ អត្ថបទ៖ លីហេង







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ