ព័ត៌មាន
សមាគមខ្មែរនៅកូរ៉េ ថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការនូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់ និងប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ សមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ ប្រកាសគាំទ្រទាំងស្រុងចំពោះសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការនូវទង្វើក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសតាមរយៈគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុង សាធារណរដ្ឋកូរ៉ បានចេញញត្តិគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំង និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាពប្រទេសបង់ក្លាដេស។
សម្ដេចតេជោ បានរំលឹកក្រុមប្រឆាំងក្នុងប្រទេសមិនឱ្យឆ្លងផុតបន្ទាត់ក្រហមទេ ហើយលុបចោលនូវគម្រោងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់ឡើយ។
ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុតប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា ជាពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ។
រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធានការម៉ឺងម៉ាត់ចំពោះជនទាំងឡាយណាដែលចង់បង្កអសន្តិសុខ បំផ្លាញ សន្តិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីធានាឱ្យប្រជាជនកម្ពុជារស់នៅក្នុងសន្តិភាព ស្ថិរភាព នយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់ពីខាងក្រៅ។
ញត្តិគាំទ្ររបស់សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាសុងបានបញ្ជាក់ថា៖ «យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុម ឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដូចជាគម្រោងបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិត ព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
សមាគមបញ្ញាវន្តខ្មែរនៅកូរ៉េ បានប្រកាសគាំទ្រទាំងស្រុងចំពោះការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យដូចទៅនឹងស្ថានភាព ប្រទេសបង់ក្លាដេស។
«យើងខ្ញុំសូមស្នើឱ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមមានស្មារតីប្រុងប្រយ័ត្ន និងថ្កោលទោសចំពោះទង្វើទុច្ចរិតប៉ុនប៉ងញុះញង់របស់ក្រុមការងារឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងបង្ករអស្ថិរភាពសង្គម បំផ្លិចបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបានបន្ទាប់ពីការបញ្ចប់សង្គ្រាមជាស្ថាពរ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
សមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា បានលើកឡើងថា ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើបំពានច្បាប់យ៉ាងធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញកម្ពុជា។ ជាពិសេសប្រឆាំងឆន្ទៈពលរដ្ឋ និងមានចេតនាបំផ្លិចបំផ្លាញសុខសន្តិភាពដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ។
«យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំសមាគមន៍ សូមប្រកាសគាំទ្រទាំងស្រុងចំពោះការរអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងក្រៅច្បាប់នៅតាមបណ្តាប្រទេសមួយចំនួន បានញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍ តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ក្នុងគោលដៅទាញស្ថានភាពប្រទេសកម្ពុជាឱ្យមានចលាចល»៕



-
ព័ត៌មាន1 week agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week agoក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន5 days agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ
-
ព័ត៌មាន3 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន1 week agoប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន2 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព