ព័ត៌មាន
អបអរសាទរទិវាបេតិកភណ្ឌ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បើកទ្វារទទួលសាធារណជនចូលទស្សនា
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសាកលវិទ្យាល័យមានអាយុកាលជាង១០០ឆ្នាំ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកទ្វារទទួលសិស្ស និសិ្សត និងសាធារណជនចូលទស្សនា ដើម្បីអបអរសាទរទិវាបេតិកភណ្ឌ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៤រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ។
លោក សុខ ដារ៉ា ប្រធានការិយាល័យទំនាក់ទំនងជាតិ-អន្តរជាតិ និងព័ត៌មាន និងផ្សព្វផ្សាយ តំណាងឯកឧត្តមសាស្រ្តាចារ្យ ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃទី២១ ខែកញ្ញា គឺជាថ្ងៃទិវាបេតិកភណ្ឌ ដូចនេះសាកលវិទ្យាល័យមានកិត្តិយស បើកទ្វារទទួលស្វាគមន៍សិស្ស និសិ្សត និងសាធារណជនចូលទស្សនាក្នុងសាកលវិទ្យាល័យទាំងមូល ដោយមានក្រុមការងារជំនាញ ចាំណែនាំអំពីប្រវតិ្តសាស្រ្តអគារនីមួយៗ របស់សាកលវិទ្យាល័យ។
ទន្ទឹមគ្នានោះដែរអ្នកស្រី ជុយ លីដា មន្រី្តផ្នែកទំនាក់ទំនង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានតួនាទី រងចាំទទួលស្វាគមន៍សិស្ស និសិ្សត និងសាធារណជន មកទស្សនាក្នុងសាកលវិទ្យាល័យ ក្នុងគោលបំណងចូលរួមអបអរសាទរទិវាបេតិកភណ្ឌ ដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឋិតក្នុងបញ្ជីមួយក្នុងចំណោមបញ្ជីទាំងអស់ ដែលទទួលស្វាគមន៍សិស្ស និសិ្សត និងសាធារណជន។
លោកប្រធានការិយាល័យ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានផលិតធនធានមនុស្សជាច្រើន ក្នុងការចូលរួមបម្រើសង្គម ជាពិសេសលើវិស័យវប្បធម៌។ ដូច្នេះនិសិ្សត ដែលបានបញ្ចប់ការសិក្សានៅទីនេះ បច្ចុប្បន្នកំពុងបម្រើការងារនៅស្ថាប័នរដ្ឋ អាជ្ញាធរ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនផងដែរ និងនិស្សិតមួយចំនួនទៀតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅបណ្តាប្រទេសផ្សេងទៀត ដូចជាបារាំង ជប៉ុន អង់គ្លេស ជាដើម ព្រមទាំងបានស្ម័គ្រចិត្តមកចូលរួមបណ្តុះបណ្តាលយុវជន យុវនារី និសិ្សតជំនាន់ក្រោយ ជាអ្នកបន្តវេន ដើម្បីចូលរួមអភិរក្ស អភិវឌ្ឍ វប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។
សូមជំរាបផងដែរថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបិទទ្វារទាំងស្រុង តែក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សាលាបានបើកទ្វារជាផ្លូវការក្នុងកម្រិតមធ្យមសិក្សា និងមានឈ្មោះថា «សាលាវិចិត្រសិល្បៈ» ដែលមានបង្រៀនជំនាញតូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូនរូប៕អត្ថបទ រដ្ឋា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន18 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក