ព័ត៌មាន
រយៈពេល១ឆ្នាំក្រសួងអធិការកិច្ច បានពង្រឹងកិច្ចសហប្រតិបត្តិទាំងជាតិ និងអន្តរជាតិ ក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិ
ភ្នំពេញ៖ ក្នុងរយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអធិការកិច្ច ក្រោមការដឹកនាំរបស់ឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រី បានចុះអនុស្សារណៈ (MOU) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ដើម្បីបុព្វហេតុចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ។
យោងតាមលទ្ធផល នៃសមិទ្ធផលធំៗរយៈពេល១ឆ្នាំ របស់ក្រសួងអធិការកិច្ច បានឲ្យដឹងថា ក្នុងរយៈពេលនេះ ក្រសួងបានចុះអនុស្សារណៈ ជាមួយក្រសួងស្ថាប័នដូចជា មន្ទីរពេទ្យកេតុមាលា គណៈមេធាវី ក្រសួងព័ត៌មាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើការងារបេឡារបបសន្តិសុខសង្គម សាកលវិទ្យាល័យភូមិន្ទរដ្ឋបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគម និងក្រសួងស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនទៀត ។
រយៈពេលមួយឆ្នាំនេះ ទំនាក់ទំនងអន្តរជាតិ គឺជាផែនការសកម្មភាពស្នួលមួយ ដែលឯកឧត្តម ហួត ហាក់ អតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានមានសកម្មភាព ដែលក្នុងបានមាន ជំនួបជាមួយអង្គទូតចំនួន ១០លើក, ជួបជាមួយអង្គការអន្តរជាតិចំនួន ៧លើក និងក្រុមហ៊ុនវិនិ យោគទុនចំនួន ១១លើក រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនផងដែរ ។
សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអធិការកិច្ច បានបង្ហាញនូវមោទនភាព ចំពោះសមិទ្ធផលដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ដែល ទទួលបានក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ជាមួយនឹងការប្ដេជ្ញាបន្តចូលរួម សហការធ្វើការងារឲ្យកាន់តែទទួលបានលទ្ធផលល្អ ។
គួរបញ្ជាក់ថា ក្នុងពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឯកឧត្តម ហួត ហាក់ បានខិតខំអនុវត្តនូវតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីធានាបាននូវវប្បធម៌សុចរិតភាព តម្លាភាព គណនេយ្យភាព មនសិកាវិជ្ជាជីវៈ និងការពង្រឹងវិន័យការងារ ក៏ដូចជា ការតាំងចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យ កម្មវិធីនយោបាយនានា របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃអាណត្តិទី៧នេះ ។
តាមរយៈចំណេះដឹង ដ៏សម្បូរបែប និងបទពិសោធន៍ការងារប្រមាណជា៣០ឆ្នាំ រដ្ឋមន្ត្រី ដែលទទួលបានសញ្ញាបត្រជាន់ខ្ពស់ ពីសាលាជាតិរដ្ឋបាលបារាំង (ENA) រូបនេះ គឺបានរួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តគោលនយោបាយ របស់រាជរាដ្ឋាភិបាល ពិសេសក្នុងវិស័យអធិការកិច្ចនេះ តាមរយៈការពង្រឹងសកម្មភាពនានា ដែលរួមមានជាអាទិ៍ការងារតាមដានត្រួត ពិនិត្យ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ការទទួល និងដោះស្រាយពាក្យបណ្តឹង ការការពារទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិស្របច្បាប់របស់ប្រជាពលរដ្ឋ ការប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ការលើកកំពស់អភិបាលកិច្ចល្អ និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ អាចជាការចំណែកយ៉ាងសំខាន់ជួយដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយ ចិរភាព ធ្វើឱ្យរដ្ឋបាលសាធារណៈកាន់តែស្អាតស្អំ មានគុណភាព ដែលជាការឆ្លើយតបនឹងបំណងប្រាថ្នារបស់ ប្រជាពលរដ្ឋទូទៅ ៕ អត្ថបទ បាន សុខរិទ្ធិ



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក