ព័ត៌មាន
កម្ពុជារៀបចំអបអរសាទរទិវាសម្អាតពិភពលោកលើកទី៧ ក្រោមមូលបទ«កម្ពុជាស្អាត ខ្មែរធ្វើបាន»
ក្រសួងបរិស្ថាន អង្គការសំអាតទន្លេ-សមុទ្រ សហការជាមួយស្ថាប័នពាក់ព័ន្ធនានា នៅថ្ងៃទី២១ ខែកញ្ញានេះ បានរៀបចំអបអរសាទរទិវាសម្អាតពិភលោកលើកទី៧ ក្រោមមូលបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ក្រោមអធិបតីភាពឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ពិធីនេះ រៀបចំឡើងនៅសួនច្បារមាត់ទន្លេ រូបសំណាកតេជោមាស តេជោយ៉ត រាជធានីភ្នំពេញ ដោយមានអ្នកច្រើនជាច្រើនកុះករ។
នៅក្នុងអង្គពិធី ឯកឧត្តម សាប៊ូ អូហ្សាណូ បានមានប្រសាសន៍ថា ទិវាសម្អាតពិភពលោក រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង នៅក្នុងប្រទេស ដោយបញ្រ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃកំណើនបរិមាណសំរាមលើភពផែនដី។ ទិវាសម្អាតពិភពលោក ជាវេទិកាដ៏ល្អប្រសើរមួយដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង បុគ្គលិកមកពីគ្រប់ស្ថាប័នចូលរួមយ៉ាងច្រើនកុះករ ដែលជាសារមួយផ្ញើជូនដល់សហគមន៍អន្តរជាតិគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងដែរថា ដើម្បីឱ្យទីក្រុងភ្នំពេញកាន់តែស្រស់ស្អាតបន្ថែមទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយច្បាស់លាស់ក្នុងការគ្រប់គ្រងសំរាម។
សាធារណៈជនបានលើកឡើងដែរថា មូលហេតុដែលចូលរួមក្នុងទិវាសម្អាតពិភពលោក មានបំណងចង់ចូលរួមចំណែកសម្អាតបរិស្ថានៅក្នុងរាជធានីភ្នំពេញឱ្យបានស្អាត ដោយការរើសសំរាមនៅតាមទន្លេ។លើសពីនេះ សាធារណៈជនប្តេជ្ញាថែរក្សាបរិស្ថានឱ្យបានស្អាត ដោយមិនបោះចោលសំរាមផ្តេសផ្ដាស នោះទេ។
គួរបញ្ជាក់ដែរថា ទិវាសម្អាតពិភពលោក រៀបចំឡើងស្របទៅ នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាងនិងពង្រឹង មូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព ៕ អត្ថបទ៖ទូច សោភ័ណ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន18 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក