ព័ត៌មាន
អតីតយុទ្ធជនចំនួន១១០គ្រួសារ បានទទួលអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបុណ្យភ្ជំ
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនចំនួន១១០គ្រួសារ កំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ។ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមការងារ ក៏បានចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង មានការចូលរួមសហការឧបត្ថម្ភបន្ថែមពីឯកឧត្តមអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ទាំង០៨ ផ្តល់ជូនបងប្អូននាឱកាសនោះដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានរំលឹកឡើងវិញពីវីរភាព ដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធក្នុងការបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ និងថែរក្សា ការពារ សន្តិភាព ស្ថេរភាពសង្គមរហូតដល់សព្វថ្ងៃ។ វីរជនពិតប្រាកដ គឺបងប្អូនអតីតយុទ្ធនេះហើយ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលរំដោះជាតិ នាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ជូនប្រជាជន និងជាតិរហូតដល់ពេលនេះ។ ការអភិវឌ្ឍន៍នាពេលនេះ គឺមិនមែនកើតឡើងដោយចៃដន្យទេ តែជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ បានខិតខំគៀងគរអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេសដើម្បីធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងបានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវថែរក្សាសុខភាពឱ្យបានល្អ ហើយកុំជឿលើការញុះញង់របស់ជនមួយចំនួនដែលនាំឱ្យបែកបាក់សាមគ្គីជាតិ ជាពិសេសណែនាំដល់បងប្អូន និងក្រុមគ្រួសារកុំចូលរួមក្នុងបាតុកម្មការពារកំហុសរបស់ជនមួយចំនួន ដែលនាំឱ្យបង្កចលាចលដល់សង្គម និងខាតពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិត។ ត្រូវចេះថែរក្សាសុខភាពអោយបានល្អគ្រប់គ្នា ដើម្បីមើលការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង ដែលក្នុងរយៈពេលដ៏ខ្លី ការអភិវឌ្ឍន៍លើគ្រប់វិស័យ បានរីកចម្រើនគួរអោយកត់សម្គាល់៕ កាំង ហុងវាស្នា










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN