ព័ត៌មាន
អាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យលំនៅដ្ឋាន និងផ្ទៃដីកសិកម្មរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ក្រចេះ៖ នាព្រឹកថ្ងៃថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងក្រុមការងារ ចុះពិនិត្យវាយតម្លៃជាក់ស្ដែង ផលប៉ះពាល់ខ្នងផ្ទះ និងផ្ទៃដីកសិកម្ម ដល់មូលដ្ឋាន ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី និងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យនិងវាយតម្លៃផលប៉ះពាល់ នាព្រឹកនោះដែរឯកឧត្តម វ៉ា ថន មានប្រសាសន៍ឲ្យដឹងថា ក្រុមការងារនឹងវាយតម្លៃបូកសរុប ដើម្បីស្នើសុំស្រូវពូជចែក ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានលទ្ធភាពស្ដារឡើងវិញ បានឲ្យទាន់ពេលវេលាន ទោះបីជាស្ថិតក្នុងពេលកាន់បិណ្ឌភ្ជុំបិណ្ឌក៏ដោយ ។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅថ្ងៃទី២១ ខែកញ្ញានេះ ស្ថានភាពកម្ពស់ទឹកទន្លេ មេគង្គក្រចេះ ជិត ២១ម៉ែត្រ ពោលគឺ ២០.៨៥ម៉ែត្រ ខណៈដែល ប្រកាសអាសន្ននៅកម្រិតកម្ពស់ទឹក ២២ម៉ែត្រ ប៉ុន្តែបើមើលតាមស្ថានភាពទឹកក្នុងទន្លេជាក់ស្ដែង គឺមិនទាន់ទឹកធំទេ អ្វីដែលធ្ងន់ធ្ងរនោះ គឺមេឃបន្តមាន ភ្លៀងធ្លាក់ជ្រុំ ៤ ទៅ ៥ ថ្ងៃហើយ ។ ធ្វើឲ្យលិចនៅផ្ទៃ បឹង ស្រែ ដែលនៅជុំវិញដងទន្លេមេគង្គ និងវាលទំនាបមួយចំនួន តំបន់ខ្លះលិចអស់ ៤ថ្ងៃ និងខ្លះទៀត ៥ថ្ងៃក៏មានដែរ ។ ចឹងបើទឹកបន្តហក់ឡើងទៀត ទឹកដែលមានក្នុង បឹង ស្រែ ស្រាប់នោះ នឹងកើនឡើងកាន់តែខ្លាំង ព្រោះទឹកភ្លៀងកាន់តែ កើនឡើង ចឹងហានិភ័យច្បាស់ជាមាន ។
ដោយឡែកប្រជាជននៅមិនទាន់មានហានិភ័យធំទេ ដោយសារ ទី ១ ខេត្តបាន កសាងផ្លូវតាមគ្រោងរបស់រាជរដ្ឋាភិបាល ពោលគឺ ផ្លូវសង់ខ្ពស់ពីទឹក នៅតំបន់ទឹកលិច ។ ម្យ៉ាងវិញទៀត គិតមកដល់ពេលនេះ ការជម្លៀសមនុស្ស សត្វ មានចំនួនតិចតួចនៅឡើយ ។
គូសបញ្ជាក់ផងដែរថា ស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេ មេគង្គខេត្តក្រចេះ គិតចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែកញ្ញា ឆ្នាំ២០២៤ របាយការណ៍ទាញចេញប្រព័ន្ធ ព្រីស៊ឹម ស្ថានភាព អាកាសធាតុ និងកម្ពស់ទឹក ២០.៨៥ម៉ែត្រ ទឹកហូរចូលគ្រប់ព្រែក ចំនួន ២៨ ព្រែក និងបានបង្កផល ប៉ះពាល់ដល់ឃុំ/សង្កាត់ ចំនួន ៣៥ឃុំ/សង្កាត់ ស្មើនឹង ១៦៥ភូមិ ក្នុង ក្រុង/ស្រុក ចំនួន ៦ រួមមាន ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី ស្រុកសំបូរ ស្រុកអូរគ្រៀងសែនជ័យ និងក្រុងក្រចេះ ។ ប៉ះពាល់វិស័យមួយចំនួន ដូចជា វិស័យសង្គមកិច្ច ៖ ប្រជាពលរដ្ឋប៉ះពាល់ សរុបចំនួន ៨.៣២៤ គ្រួសារ ស្មើនឹង ៣២.៧៥៦នាក់ ស្រី ចំនួន ១៦.០២៦នាក់ ។ ជម្លៀសប្រជាពលរដ្ឋ ចំនួន ៥៩ គ្រួសារ ស្មើនឹង ២៥៤នាក់ ស្រី ១២៩នាក់ ។ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២.២០៦ខ្នង សាលារៀន ចំនួន ២០កន្លែង មណ្ឌលសុខភាព ចំនួន ២កន្លែង វត្តអារាម ចំនួន ១៣កន្លែង អណ្តូងស្នប់ ២៨កន្លែង និងបង្គន់អនាម័យ ៨៩ និងអគារដ្ឋបាលឃុំ ចំនួន ១កន្លែង។ វិស័យកសិកម្ម៖ ប៉ះពាល់លិចស្រូវសន្ទូង/ពង្រោះ សរុបចំនួន ៤.៩២២ ហ.ត ប៉ះពាល់លិចដំណាំចម្ការ/ដំណាំរួមផ្សំ (ដំឡូងមី ពោត ល្ង) សរុបចំនួន ៤៣៨ ហ.ត ជម្លៀសគោ/ក្របី សរុបចំនួន ២.៧៧៦ ក្បាល ទៅកាន់ទីទួលខ្ពស់ៗនៅក្បែរភូមិដ្ឋាន។ វិស័យហេដ្ឋារចនាសម្ព័ន្ធ៖ លិចផ្លូវលំ សរុបប្រវែង ១១១.៨៥២ម៉ែត្រ ផ្លូវកៅស៊ូ ៤០០ម៉ែត្រ ផ្លូវបេតុង ៣៣០ម៉ែត្រ ស្ពានឈើ ៩កន្លែង និងលូកាត់ផ្លូវ ៤៤កន្លែង។
ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ បានដាក់ចេញនូវទិសដៅការងារបន្ត ត្រូវប្រចាំការត្រៀមធនធានសម្ភារ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមអនុវត្តផែនការឆ្លើយតបសង្គ្រោះបន្ទាន់គ្រប់ពេលវេលា ៕ ដោយ សេង ម័រ

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន1 week ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន5 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន1 week ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន3 days ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-
ព័ត៌មាន1 week ago
សហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីដំណើរការកម្មវិធី UnipreneurCamp កម្រងទី៥