ព័ត៌មាន
អំណោយកុំព្យូទ័រ និងសម្ភារៈរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាំយក ប្រគល់ជូនសាលានៃវិទ្យាល័យហ៊ុនសែនតាខ្មៅ
កណ្ដាល៖ បន្ទាប់ពីបានចុះជួបសំណេះសំណាល និងស្ដាប់ពីសំណូមពរ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស កាលពីថ្ងៃទី១៦ កញ្ញា ២០២៤ នៅវិទ្យាល័យហ៊ុនសែនតាខ្មៅ ខេត្តកណ្តាល ខេត្តកណ្តាល រសៀលថ្ងៃសៅរ៍ទី២១ កញ្ញា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់តាំងឯកឧត្តម ខេង សាម៉េត និងក្រុមការងារ នាំយកអំណោយដើម្បីប្រគល់ជូនដល់គណៈគ្រប់គ្រងសាលា និងសិស្សានុសិស្ស។
អំណោយដែលត្រូវបានប្រគល់ជូននាពេលនេះ រួមមាន៖
– កុំព្យូទ័រយួរដៃ សរុបចំនួន ១០គ្រឿង (មានកាបូបស្ពាយ, mouse និងmouse pad)
– LCD Projector ចំនួន ១០ឈុត
– ម៉ាស៊ីនព្រីន ចំនួន ៥គ្រឿង
– ម៉ាស៊ីនកូពី ចំនួន ១គ្រឿង
– សៀវភៅសរសេរ ចំនួន ៤ ៧០៨ក្បាល
– ប៊ិក ចំនួន ២ ៣៥៤ដើម ។
សូមបញ្ជាក់ថា បន្ថែមពីលើសម្ភារៈជំនួយដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការសិក្សារបស់សិស្សានុសិស្សសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានឯកភាពជាគោលការណ៍កាលពីថ្ងៃទី១៦ កញ្ញា ២០២៤ ផងដែរ ក្នុងការសាងសង់សាលារៀនចំនួន ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ដើម្បីបំពេញតម្រូវការវិស័យអប់រំ ដោយតាមការប៉ាន់ស្មាន វិទ្យាល័យហ៊ុនសែនតាខ្មៅ នឹងមានចំនួនសិស្សកើនឡើងបន្ថែមនាឆ្នាំខាងមុខ ពីលើចំនួន ២ ៣៥១នាក់ ក្នុងឆ្នាំ២០២៤នេះ ។







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក