ព័ត៌មាន
ប្រតិភូសាលារាធានីភ្នំពេញចុះសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពជួរមុខតាមព្រំដែន
អភិបាលរាជធានី ដឹកនាំប្រតិភូសាលារាធានីភ្នំពេញចុះសួរសុខទុក្ខ និងចែកអំណោយសម្ដេចធិបតីនាយករដ្ឋមន្ដ្រីដល់កងទ័ពជួរមុខតាមបន្ទាត់ព្រំដែន។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសាលារាធានីភ្នំពេញ ចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងទ័ពជួរមុខនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៩ កងពលតូចអន្តរាគមន៍លេខ ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន។

ក្នុងឱកាសជួបជាមួយកងទ័ពនៅព្រំដែននេះ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយមកុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំបានសម្រេចបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម CLV-DTA ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចហើយដែរ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា ការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នេះមិនមែនយើងទុកខេត្តទាំងអស់នេះចោលដោយមិនអភិវឌ្ឍន៍នោះទេ កម្ពុជានឹងបន្តអភិវឌ្ឍន៍លើទឹកដីរបស់ខ្លួន ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និងប្រទេស និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ មានប្រសាសន៍ថា ការចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញជាមួយកងទ័ព ធ្វើឡើងក្នុងគោលដៅពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព យ៉ាងជិតស្និទ្ធសំដៅជួយឧបត្ថម្ភទំនុកបម្រុងគាំទ្ររវាងស្ថាប័នស៊ីវិលជាមួយកងទ័ពឱ្យមានភាពស្អិតរមួត ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពឱ្យកាន់តែល្អប្រសើរឡើងក្នុងកិច្ចការពារបូរណភាពទឹកដី និងបន្តកសាងអង្គភាពរឹងមាំគ្រប់ផ្នែក។
ក្នុងនាមកងទ័ព មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានប្តេជ្ញាការពារសន្តិភាព ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញន ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រឆាំងដាច់ខាតរាល់ការញុះញង់ពីពួកអគតិ ប្រឆាំងដាច់ខាតបុគ្គល ឬក្រុមអមិត្តណាដែលមានគំនិតផ្តួលរំលំរាជរដ្ឋាភិបាល និងកម្ទេចចោលរាល់ជនណាមួយដែលប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងគាំទ្រពេញទំហឹងក្នុងការសម្រេចចិត្តរបស់សម្តេចតេជោ និងសម្តេចធិបតី ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតដល់ប្រជាជនលើបញ្ហាទឹកដី ព្រមទាំងភាពចាំបាច់ខាងនយោបាយ ដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយមកុំឱ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនតទៅទៀត៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា




-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង