ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំគ្រូពេទ្យត្រូវប្រកាន់ឥរិយាបថទន់ភ្លន់ពេលពិគ្រោះ និងពិនិត្យព្យាបាលជំងឺ
ឯកឧត្តមវេជ្ជបណ្ឌិត បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាថែទាំសុខភាព ជូនពលរដ្ឋក្នុងឥរិយាបថទន់ភ្លន់ នៅពេលដែលពួកគាត់ចូលមកពិគ្រោះពិភាក្សាយោបល់ ដើម្បីទទួលយកការព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពរបស់រដ្ឋ ក៏ដូចជាមន្ទីរពេទ្យឯកជនណាមួយ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលបែបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តម អញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយច្បាប់ក្រមសិលធម៏ឪសថ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល នៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តមវេជ្ជបណ្ឌឹតនូវបានអបអរសារទរចំពោះមន្ត្រីរាជការ លោកវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ ពិសេសសមាជិក សមាជិកា នៅក្នុងក្រុមប្រឹក្សាគណៈគ្រូពេទ្យ ដែលកន្លងមកបានរួមអនុវត្តពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋបានល្អ និងតាមក្រមសិលធម៌ វិជ្ជាជីវៈ គ្រូពេទ្យប្រកបដោយទេពកោសល្យ។
ក្នុងឱកាសនោះឯកឧត្តមវេជ្ជបណ្ឌិតបានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវបន្តប្រព្រឹត្តអំពើល្អ គ្រប់ពេលដែលពលរដ្ឋមករកសេវា តាមរយៈបង្ហាញ កាយវិការរួសរាយរាក់ទាក់ ក្នុងឥរិយាបទទន់ភ្លន់ ក្នុងករណីពលរដ្ឋមិនស្គាល់ទីតាំងពិគ្រោះយោបល់ ឬទីតាំងសម្រាកព្យាបាល ឬ ទទួលយកសេវាផ្សេងៗ គ្រូពេទ្យត្រូវណែនាំបង្ហញទីតាំងជូនពួកគាត់ ការដែលក្រុមគ្រូពេទ្យរបស់យើងប្រើប្រាស់ឥរិយាបទបែបខាងលើនេះ គឺជាចំណែកក្នុងការចូលរួមជួយបង្កើនជំនឿពលរដ្ឋមកលើការដឹកនាំរាជរដ្ឋាភិបាល ហើយក៏ជាការទាក់ទាញអតិថិជនឱ្យមករកសេវាព្យាបាលរបស់ពេទ្យរដ្ឋផងដែរ ។
លោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបញ្ជាក់ឲ្យដឹងថាក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានអនុវត្តការងារចុះបញ្ជីការគណៈឱសថការីខេត្តបានចំនួន៧៤រូប ចេញអាជ្ញាប័ណ្ណឱសថការីដំបូងជូនសមាជិកគណៈឱសថការីបានចំនួន១២នាក់ និងបន្តអាជ្ញាប័ណ្ណបានចំនួន៦០នាក់ និងចុះធ្វើការត្រួតពិនិត្យបន្ទាប់ពិគ្រោះយោបល់ និងឱសថដ្ឋាននៅតាមស្រុកក្រុងទាំង៨របស់ខេត្តបានចំនួន៥២កន្លែងផងដែរ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN