ព័ត៌មាន
ពលរដ្ឋខ្មែរអ៊ិស្លាម២០០គ្រួសាររស់នៅសង្កាត់ដងទង់ ទទួលបានការព្យាបាលជំងឺដោយឥតគិតថ្លៃ
ប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ២០០គ្រួសារដែលមានជីវភាពខ្វះខាតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួលការពិគ្រោះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ និងមានស្បៀងអាហារទៀតផង។
ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្រីក្រ និងលើកកម្ពស់សុខភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវបានសហការជាមួយសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ចាត់ក្រុមការងារគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺដល់ពលរដ្ឋខ្មែរឥស្លាម ដោយអាចសម្រាលទុក្ខលំបាកកាត់បន្ថយការចំណាយផ្សេងៗ។បានមួយកម្រិត។
ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ថា ពលរដ្ឋមានសុខុមាលភាព និងជីវភាពសមរម្យល្អ សង្គមជាតិនឹងអភិវឌ្ឍន៍រីកចម្រើនទៅមុខតាមស្ថានការណ៍នោះដែរ ដូច្នេះទើបមានការយកចិត្តទុកដាក់អំពីសុខទុករបស់ពលរដ្ឋនៅពេលនេះ។
ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមថែរក្សាសុខភាពអំឡុងពេលរដូវវស្សាឱ្យបានរឹងមាំ ចៀសវាងឆ្ងាយពីជំងឺផ្សេងៗ ពិសេសបន្តថែរក្សាការពារអនាម័យបរិស្ថានផងដែរដោយមិនបោះចោលសំរាមនៅទីសាធារណៈដែលធ្វើប៉ះពាល់ដល់សោភ័ណ្ឌទីក្រុង ក៏ដូចជាមូលដ្ឋានរស់នៅរបស់ខ្លួន។
ដោយឡែកលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ចាត់ទុកសកម្មភាពខាងលើថា ជាសកម្មភាពមនុស្សធម៌ដ៏មានគុណតម្លៃបំផុតសម្រាប់ពលរដ្ឋដែលកំពុងជួបប្រទះខ្វះខាតផ្នែកជីវភាពរស់នៅក្នុងមូលដ្ឋានភូមិ៤ សង្កាត់ដងទង់ អោយវិលមករកជីវភាពល្អប្រសើរ។
លោកស្រីបន្តថា សកម្មភាពមនុស្សធម៌នេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់ដូចជា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យជាដើម។
លោកស្រី ឈី វ៉ា ជឿជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង នឹងបន្តខិតខំកៀរគរសប្បុរសជននៃប្រទេសម៉ាឡេស៊ីបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌នេះ៕ អត្ថបទៈ ឈឹម មករា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN
