ព័ត៌មាន
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បន្តចុះពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់
រថយន្តវះកាត់ចល័ត រួមនិងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានបន្តធ្វើការចុះពិនិត្យព្យាបាលភ្នែក វាស់ភ្នែក វះកាត់បកភ្នែក និងកន្ទុយថ្លែន ផ្តល់ថ្នាំភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតប្រាក់ ជូនបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងក្រុងពោធិ៍សាត់ ក្រោមកិច្ចសហការសម្របសម្រួលដោយឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងពោធិ៍សាត់ ។ កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើងនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ រយៈ១ថ្ងៃពេញ ដោយបានធ្វើការពិនិត្យ និងផ្តល់វ៉ែនតាជូនដល់ប្រជាពលរដ្ឋបានចំនូន២១៦២នាក់ ហើយធ្វើការផ្តល់ថ្នាំព្យាបាលភ្នែកជូនប្រជាពលរដ្ឋបានចំនួន៨៦៤នាក់ ជាមួយគ្នានោះបានធ្វើការវះកាត់បកបាយភ្នែកនៅទីតាំងផ្ទាល់បានចំនួន៩នាក់ និងវះកាត់កន្ទុយថ្លែនភ្នែកបានចំនួន៣នាក់ ព្រមទាំងបានរកឃើញអ្នកមានជំងឺបាយភ្នែកត្រៀមវះកាត់លើកក្រោយចំនួន២៨នាក់ ក្នុងនោះមានករណីពិសេសចំនួន៥នាក់ ត្រូវអន្តរាគមន៍បញ្ជូនទៅវះកាត់បន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្រុងភ្នំពេញ ។
ឯកឧត្តម ខូយ រីដា មានប្រសាស៍លើកឡើងថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះមកពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតប្រាក់ក្នុងពេលនេះគឺជាសកម្មភាពមនុស្សធម៌ ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ដែលជាការយកចិត្តទុកដាក់លើសុខមាភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់និងក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយការចំណាយនិងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ។ ហើយឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តជាច្រើនរូប លះបង់ទាំងថវិកា កំលាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ចុះមកពិនិត្យព្យាបាលភ្នែក វះកាត់ជួយសង្គ្រោះភ្នែក ផ្តល់ទាំងថ្នាំនិងវ៉ែនតា ជូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាតាមបណ្តាស្រុកនានាទូទាំងខេត្តពោធិ៍សាត់ជាច្រើនលើកច្រើនសារដោយមិនគិតប្រាក់តាំងតែពីឆ្នាំ២០២៣ រហូតដល់ពេលនេះ ហើយដោយមើលឃើញពីតម្រូវការជាក់ស្តែង និងតបតាមសំណូមពរពីប្រជាពលរដ្ឋ ក្រុមការងារចុះមូលដ្ឋានក្រុងពោធិ៍សាត់ និងបន្តសហការជាមួយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ធ្វើការចុះមកពិនិត្យព្យាបាលភ្នែកជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ជាបន្តបន្ទាប់ទៀត ។
គួរឱ្យដឹងដែរថាក្នុងឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះមកខេត្តពោធិ៍សាត់ចំនួន៦លើក ដោយពិនិត្យព្យាលបាលភ្នែក ជូនប្រជាពលរដ្ឋបានប្រមាណ១៣៥០០នាក់ ហើយកាលពីឆ្នាំ២០២៣ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានចុះមកខេត្តពោធិ៍សាត់ចំនួន០៧លើក ដោយធ្វើការពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់ ក្នុងនោះលោកយាយលោកតាចាស់ជរាជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរអាចបណ្តាលអោយទៅជាពិការភ្នែក ត្រូវបានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តធ្វើការវះកាត់ជួយសង្គ្រោះបានយ៉ាងជោគជ័យផងដែរ ៕















-
ព័ត៌មាន4 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន4 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន3 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣