ព័ត៌មាន
មន្ត្រីជំនាញចុះពិនិត្យតំបន់ជន់លិច និងសិក្សាជាក់ស្ដែងលើលទ្ធភាពអនុវត្តកិច្ចគាំពារឆ្លើយតបនឹងគ្រោះអាសន្ន
មន្ត្រីជំនាញ រួមមានអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏ដូចជាថ្នាក់ដឹកនាំមូលនិធិជាតិជំនួយសង្គម បានចុះទៅពិនិត្យមើលជាក់ស្ដែង នៅតំបន់រងការជន់លិច ក្នុងភូមិសាស្ត្រខេត្ត ក្រចេះ។ ការចុះពិនិត្យនេះ មានគោលដៅសំខាន់ ក្នុងការវាយតម្លៃសូចនាករ ក្នុងដូចជាសិក្សាជាក់ស្ដែងលើលទ្ធភាពអនុវត្តកិច្ចគាំពារសង្គមឆ្លើយតប គ្រោះអាសន្ន ដែលកម្ពុជា បានបង្កើតកិច្ចគាំពារនេះឡើងកាលពី ខែកញ្ញា ឆ្នាំ ២០២៣។
រយៈពេលប៉ុន្មានថ្ងៃមកនេះ ការជន់លិចបានកើតមានឡើងនៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា ដើម្បីឆ្លើតតបលើបញ្ហានេះ មន្ត្រីចាប់រាប់ពី ថ្នាក់ភូមិ ឃុំ រហូតដល់មន្ត្រីថ្នាក់ជាតិ កំពុងយកចិត្តទុកដាក់ និងចុះបំពេញការងារជាក់ស្ដែងទៅតាមមុខជំនាញការងាររបស់ខ្លួន។
ជាក់ស្ដែងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមទាំងវត្តមាន អគ្គនាយកមូលនិធិជាតិជំនួយសង្គម និងមន្ត្រីជាច្រើនរូប បានចុះទៅតំបន់រងការជន់លិច ក្នុងភូមិសាស្ត្រខេត្ត ក្រចេះ ដើម្បីពិនិត្យមើលពីភាពជាក់ស្ដែង ដើម្បីវាយតម្លៃកម្រិតសូចនាករនៃក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ក្នុងស្ថានភាពដែលមានជំនន់កើតឡើងនេះ។ ទន្ទឹមគ្នានេះដែរ ការចុះទៅផ្ទាល់នេះ ក៏ដើម្បី ពិនិត្យស្ថានភាពអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ និងមូលនិធិសមធម៌សុខាភិបាល។
សូមជម្រាបថា ក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ជាគំនិតផ្តួចផ្តើមក្នុងការប្រើប្រាស់ ប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់កិច្ចគាំពារដែលមានលក្ខណៈជាប្រព័ន្ធ, អាចព្យាករទុកមុន, ទាន់ពេល និងមានប្រសិទ្ធភាព ជូនដល់ពលរដ្ឋពិសេសគឺគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹង គ្រោះអាសន្នធម្មជាតិ, វិបត្តិម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិបត្តិសុខភាពសាធារណៈ ទាំងក្នុង អំឡុងពេលគ្រោះអាសន្នដើម្បីរក្សាលំនឹងជីវភាព និងក្រោយគ្រោះអាសន្នដើម្បីស្តារជីវភាពឡើងវិញ។
លើសពីនេះ គឺបង្កើតយន្តការសម្របសម្រួលដែលមានភាពប្រទាក់ក្រឡាគ្នា រវាងវិធានការអន្តរាគមន៍ និងវិធានការផ្សេងទៀត ដែលបានដាក់ចេញដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នមនុស្សធម៌ ដូចជាគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជាជាដើម សម្រាប់ឆ្លើយតបនឹងគ្រោះអាសន្ន តាមរយៈការធ្វើសុខដុមនីយកម្មយន្តការអនុវត្តកម្មវិធីដើម្បីបំពេញគ្នា ប្រកបដោយប្រសិទ្ធភាព៕ អត្ថបទ៖ គឹម ហុក







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN