ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងពីការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ ក្នុងបេសកកម្មរបស់ឯកឧត្តមនៅសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាប្រធានគណៈអធិបតីប្រកាសបើក «កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលទន្លេសាប អគារខេមវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ត្រូវបានរៀបចំដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិន ក្រោមការចូលរួមគាំទ្រពី ស.ស.យ.ក. និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ក្នុងគោលបំណងពង្រីកកិច្ចសហការ និងបង្កើនការទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមក ជាពិសេសការកសាងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជាតិយើង ស្របតាមពាក្យស្លោក «មិត្តភាពដែកថែប កម្ពុជា-ចិន»។
ទន្ទឹមនឹងការថ្លែងសុន្ទរកថាពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី និងចំណងមិត្តភាពកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រដ៏រឹងមាំ និងយូរអង្វែង កើតចេញពីទំនុកចិត្ត ការគោរពឱ្យតម្លៃ និងជួយគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានទទួលសំនួរពាក់ព័ន្ធនឹងដំណើរបេសកកម្មផ្លូវការទៅកាន់ប្រទេសចិន កាលពីចុងខែសីហាកន្លងទៅនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេច អំពីជំនួប និងកិច្ចពិភាក្សានានាក្នុងដំណើររយៈពេល ៥ថ្ងៃ ដែលបានផ្តោតលើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងលទ្ធផលជាផ្កែផ្កានោះ គឺការបើកផ្លូវកិច្ចសហប្រតិបត្តិការបន្ថែមរវាងភាគីកម្ពុជា-ចិន មួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌមុខងារសាធារណៈ ទាំងការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល ទាំងការគ្រប់គ្រងសាធារណៈមតិ និងទាំងក្របខណ្ឌយុវជន ដែលចេញពីមូលដ្ឋាននៃការពិភាក្សាប្រកបដោយភាពស៊ីជម្រៅ ជាមួយនឹងការចែករំលែក ផ្លាស់ប្តូរបទពិសោធ ត្រង់ទៅត្រង់មកក្នុងកិច្ចប្រជុំនីមួយៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការជឿជាក់ថានិស្សិតកម្ពុជា និងនិស្សិតចិនទាំងអស់ដែលមានវត្តមានក្នុងកិច្ចសន្ទនានេះ នឹងចូលរួមយ៉ាងសកម្ម ដើម្បីចែករំលែកគំនិតច្នៃប្រឌិត និងបង្កើត
ការតភ្ជាប់ទំនាក់ទំនងរួមចំណែកដល់ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន” និងជាពិសេសដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរក្នុងការអភិវឌ្ឍប្រទេសក្នុងបុព្វហេតុជាតិ និងប្រជាជន។










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក