ព័ត៌មាន
សៀវភៅ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ” បង្ហាញពីវីរភាពការពារសុខសន្តិភាពរបស់សម្ដេចតេជោ
ក្រុមអ្នកស្រាវជ្រាវកម្ពុជា បានរៀបរៀងនូវសៀវភៅមួយក្បាល ដែលមានចំណងជើងថា “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” ដែលបានបង្ហាញពីការលួចធ្វើឃាត លើសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាបង្ហាញពីចិត្តមេត្តា និងការការពារសុខសន្តិភាពរបស់សម្ដេច មិនឲ្យកម្ពុជាកើតឡើងនូវភ្នក់ភ្លើងសង្គ្រាមជាថ្មី នៅក្នុងប្រទេសកម្ពុជា ។

ក្នុងពិធីសម្ពោធជាផ្លូវការសៀវភៅ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នាបណ្ណាល័យហ៊ុនសែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ទុំ ប៉ែនវីរៈវិទូ ប្រធានក្រុមសម្របសម្រួល នៃការចង់ក្រងសៀវភៅ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ” មានប្រសាសន៍ថា សៀវភៅនេះ គឺជាឯកសារប្រវត្តិសាស្ត្រ និងសម្រាប់ស្រាវជ្រាវដ៏មានសារសំខាន់មួយ ចំពោះប្រជាពលរដ្ឋ ជាពិសេសសិស្សនិស្សិត ដែលចង់ដឹងពីសកម្មភាពការដឹកនាំ និងការប៉ុនប៉ងធ្វើឃាតកម្មលើសម្ដេចតេជោ កាលពីជាង២០ឆ្នាំមុន នៅក្នុងខេត្តសៀមរាប និងព្រឹត្តិការណ៍ឃាតកម្មមួយចំនួនទៀត ។
ឯកឧត្តមបានបន្តថា ចំពោះប្រភព នៃការសម្ភាសន៍ ដែលដាក់ចូលក្នុងខ្លឹមសារសៀវភៅ សុទ្ធសឹងតែជាអ្នកបានឃើញពីព្រឹត្តិការណ៍ ហើយសៀវភៅនេះ ពិតជាបានបង្ហាញថា សម្ដេចតេជោ ជាអ្នកគោរពស្រឡាញ់សិទ្ធិមនុស្សយ៉ាងពិតប្រាកដ មិនយកព្រឹត្តិការណ៍នៅពេលនោះ បង្កជាសង្គ្រាម ធ្វើឲ្យកម្ពុជាមានការបង្ហូរឈាមជាថ្មី ។

សម្រាប់និស្សិតមកពីសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ បានចូលរួមក្នុងកម្មវិធី បានលើកឡើងថា សៀវភៅនេះ គឺពិតជាបានធ្វើឲ្យពួកគេ បានដឹងពីអ្វី ដែលមិនដឹងពីមុន ជាពិសេសព្រឹត្តិការណ៍ការប៉ុនប៉ងធ្វើឃាត ចំពោះសម្ដេចតេជោ ដោយពួកគេបានកោតសរសើរពីវីរភាពសម្ដេច ដែលមានការអត់ធ្មត់ខ្ពស់ ទប់កំហឹង មិនបង្កសង្គ្រាម និងមិនតប់ត ចំពោះអំពើប៉ុនប៉ងឃាតកម្មនោះ ។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ មានប្រសាសន៍ថា សៀវភៅឃាតកម្មក្រោយខ្នងសម្ដេចតេជោ រៀបរៀងឡើង ដោយមិនមានការបញ្ចេញបញ្ចូលខ្លឹមសារផ្ទាល់ខ្លួន គឺសុទ្ធសឹងតែជាសម្តីពិត នៃអ្នកដែលបានឃើញ ឬនៅក្នុងព្រឹត្តិការណ៍ផ្ទាល់ ដែលព្រឹត្តិការណ៍នេះ បានបង្ហាញពីទង្វើរស្មោគគ្រោក របស់អ្នកតាំងខ្លួនជាអ្នកធិបតេយ្យ បែរជាប្រព្រឹត្តិសកម្មភាពចង់ធ្វើឃាត លើថ្នាក់ដឹកនាំទទួលបានការគាំទ្រ ពីប្រទេស ហើយបានទទួលជ័យជំនះ នៃការបោះឆ្នោតនាពេលនោះ ។
គួរបញ្ជាក់ថា ឃាតកម្មក្រោយខ្នងសម្ដេចតេជោ មានចំនួន១៦៨ទំព័រ មានចំនួន៤វគ្គ ដោយវគ្គទី១ និយាយពីអ្នកសម្លាប់ដែលតែងឱបថើប “ការប៉ុនប៉ងសម្លាប់លើកទី១ ទី២ និងទី៣”, វគ្គទី២. ក្បត់ជាតិ៣ជំនាន់ “ការប៉ុនប៉ងសម្លាប់លើកទី៤ និងលើកទី៥”, វគ្គទី៣. កម្រងកំណាព្យ “ឃាតកម្មក្រោយខ្នងសម្ដេចតេជោ ហ៊ុន សែន” និងវគ្គទី៤. សេចក្តីសន្និដ្ឋាន ៕ អត្ថបទ បាន សុខរិទ្ធិ




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក