ព័ត៌មាន
បរិស័ទកាន់តែកុះករបន្តនាំគ្នាទៅធ្វើបុណ្យតាមទីវត្តអារាម ក្នុងបិណ្ឌទី៧
ប្រជាពុទ្ធបរិស័ទកាន់តែកុះករបន្តនាំគ្នាយកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ក្នុងបុណ្យកាន់បិណ្ឌទី៧នេះ ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃកាន់បិណ្ឌទី៧ ប្រជាប្រជាពុទ្ធបរិស័ទជាច្រើនមកពីទីជិតទីឆ្ងាយ បាននាំគ្នាទៅធ្វើបុណ្យដាក់ទាន នៅវត្តនាគវ័ន្ត ដែលជាវត្តមួយ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ។
ពុទ្ធបរិស័ទយល់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពេលវេលាមួយអាចឱ្យពលរដ្ឋកម្ពុជាដែលកាន់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ អាចចូលរួម ឬរួបរួមគ្នាធ្វើបុណ្យ បង្ហាញពីការគោរពប្រតិបត្តិតាមគន្លងទំនៀមទម្លាប់ប្រពៃណី និងជាការបង្ហាញពីសន្ធាចិត្ដដ៏ជ្រះថ្លៃរបស់មនុស្សម្នាក់ៗ ដែលកើតឡើងដោយអំពើបុណ្យដែលខ្លួនបានសាង ។
សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយះពេលសរុបរួមគ្នា១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ខាងមុខ ។
ទន្ទឹមនឹងនោះដែរ បញ្ហាសន្តិសុខសុវត្ថិភាព ក៏ត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ផងដែរ ពីសំណាក់កម្លាំងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងមូលដ្ឋាន ដើម្បីការពារធានាមិនឱ្យអំពើអសន្តិសុខណាមួយអាចកើតមានឡើងនោះឡើយ ក្នុងពេលដែលប្រជាពុទ្ធបរិស័ទនាំគ្នាទៅធ្វើបុណ្យតាមទីវត្តអារាមនោះ៕ អត្ថបទ ៖ លីហេង





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN