ព័ត៌មាន
គ្រូពេទ្យឆ្មបនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ទទួលបានចំណេះដឹងពីការកត់ត្រាសុខភាពមាតា តាមប្រព័ន្ធវេបសាយ
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលខេត្ត អង្គការវ៉ា(WAR) និងមន្ទីរពេទ្យNUSCប្រទេសសឹង្ហបុរី បានបើកវគ្គបណ្តុះបណ្តាលដល់គ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាព ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីអោយពួកគាត់ចេះកត់ត្រា និងបញ្ចូលទិន្នន័យពីសុខភាពមាតា ទារក តាមប្រព័ន្ធវេបសាយ។ ការកត់ត្រាសុខភាពមាតា ទារក តាមប្រព័ន្ធវេបសាយនេះ មានសារៈសំខាន់ចំពោះក្រុមគ្រូពេទ្យទាំងអស់ ក្នុងការតាមដានសុខភាពមាតា ទារក មុនពេលសំរាល ក្នុងពេលសំរាល និងក្រោយពេលសំរាលអោយកាន់តែច្បាស់ និងមានគុណភាពជាងមុន។
លោកស្រីវេជ្ជបណ្ឌិត ពូន កែវរ៉ានី នាយកអង្គការវ៉ាបានអោយដឹងថា៖ វគ្គបណ្តុះបណ្តាលនេះ នឹងបង្កើនចំណេះដឹង គុណភាព និងសមត្ថភាពដល់ក្រុមគ្រូពេទ្យ ជាពិសេសគ្រូពេទ្យឆ្មបនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព អោយកាន់តែមានសមត្ថភាពខ្ពស់ក្នុងការពិនិត្យតាមដានស្ត្រីមានផ្ទៃពោះ ព្រោះស្រ្តីមានផ្ទៃពោះមានហានិភ័យច្រើនដែលគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើពួកគាត់។ នេះជាលើកទី១ហើយ ដែលមន្ទីរសុខាភិបាលកំពង់ឆ្នាំង អង្គការវ៉ា និងមន្ទីរពេទ្យNUSCប្រទេសសឹង្ហបុរី បានសហការគ្នា ដោយមានគ្រូល្អៗមកពីប្រទេសសឹង្ហបុរី ដើម្បីផ្តល់ចំណេះដឹងថ្មីនេះដល់គ្រូពេទ្យឆ្មបទាំងអស់ ក្នុងន័យកាត់បន្ថយអាត្រាគ្រោះថ្នាក់ក្នុងពេលមានផ្ទៃពោះ ពេលសំរាល និងក្រោយពេលសំរាលរបស់ស្ត្រីគ្រប់រូបនៅតាមទីក្រុង និងជនបទ។ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ គ្រូពេទ្យទាំងអស់នឹងអាចយកចំណេះដឹងរបស់ខ្លួន ទៅប្រើប្រាស់ដោយមានប្រសិទ្ធភាព ជួយដល់សុខភាពស្ត្រីមានផ្ទៃពោះ និងទារកទាំងអស់បាន។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ កន្លងមក មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង អង្គការវ៉ា និងមន្ទីរពេទ្យNUSសឹង្ហបុរី តែងតែសហការគ្នា ដោយបាននាំគ្រូពេទ្យល្អៗមកពិនិត្យសុខភាពភ្នែកអោយប្រជាជនបានរាប់ពាន់នាក់ ជាពិសេស បានផ្តល់ចំណេះដឹងផ្នែកឆ្មបដល់គ្រូពេទ្យក្នុងខេត្តកំពង់ឆ្នាំងបានច្រើន និងកាត់បន្ថយអាត្រាគ្រោះថ្នាក់របស់ស្ត្រីមានផ្ទៃពោះ និងទារក ទាំងមុនពេលសំរាល ក្នុងពេលសំរាល និងក្រោយពេលសំរាលអោយមកនៅកំរិតទាបផងដែរ ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន19 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក