ព័ត៌មាន
ស្រុកចំនួន៣ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈភ្លៀងធ្លាក់ខ្លាំង
សៀមរាប ៖ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានបង្ហាញថា ស្រុកចំនួន៣ស្រុក ក្នុងខេត្តសៀមរាប រួមមានស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកប្រាសាទបាគង កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្ដែអាជ្ញាធរ ស្នើរឱ្យឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈដែលភ្លៀងនៅតែបន្តធ្លាក់ វាអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់តំបន់ និងបណ្ដាស្រុកដទៃទៀតទូទាំងខេត្ត។
របាយការណ៍ដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ សម្រាប់ស្រុកជីក្រែង បានរងផលប៉ះពាល់ឃុំចំនួន៤ មាន៖ ឃុំខ្វាវ ឃុំកំពង់ក្ដី ឃុំជីក្រែង និងឃុំអន្លង់សំណរ បណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៤៤៥គ្រួសារ, ផ្ទះ២០០ខ្នង, សាលារៀន២កន្លែង, មណ្ឌលសុខភាព២កន្លែង, ផ្លូវកៅស៊ូ ១៥ម៉ែត្រ, ផ្លូវដីស/គ្រួសក្រហម ៥.៣៦៣ម៉ែត្រ និងខូចខាតផ្លូវប្រវែង ៨៥៨ម៉ែត្រ រួមនិងប៉ះពាល់ស្ពានបាឡេ ១កន្លែងផងដែរ។ ដោយឡែកស្រុកស្វាយលើ បានរងផលប៉ះពាល់ឃុំចំនួន ៥ បណ្ដាលឱ្យប៉ះពាល់ផ្លូវដីស/គ្រួសក្រហមប្រវែង ២៥.៩០០ម៉ែត្រ និងផ្លូវកៅស៊ូប្រវែង១៥០ម៉ែត្រ នៅចំណុចផ្លូវជាតិលេខ៦៤ ប៉ុន្តែស្ថានភាពជំនន់ទឹកភ្លៀងនេះបានស្រកចុះវិញហើយ។ ជាមួយគ្នាន ស្រុកប្រាសាទបាគងវិញ បានរងផលប៉ះពាល់ឃុំចំនួន១ គឺឃុំរលួស បណ្ដាលឱ្យប៉ះពាល់សាលារៀន១កន្លែង និងផ្លូវគ្រួសក្រហមប្រវែង ៥០ម៉ែត្រ។បញ្ហាស្ថានភាពធាតុអាកាសនេះ តាមការសន្និដ្ឋានស្ថានភាពជំនន់ទឹកភ្លៀងនេះ គឺស្ថិតក្នុងស្ថានភាពស្រាល។ ចំពោះស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកជីក្រែង ដែលមានការកើនឡើង គឺដោយសារទឹកហូរមកពីភូមិសាស្ត្រស្រុកស្វាយលើ និងភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ។ ប៉ុន្តែប្រសិនបើភ្លៀងនៅបន្តធ្លាក់បន្ថែមនោះ ស្ថានភាពជំនន់ទឹកភ្លៀងនឹងកើនឡើងវិញ ហើយមានផលប៉ះពាល់នៅតំបន់ផ្សេងៗទៀតផងដែរ។ ដូច្នេះសូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួនបង្ការ និងត្រៀមបំរុងពេលមានករណីជំនន់ទឹកភ្លៀងបន្តកើនឡើង៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN