ព័ត៌មាន
ភ្ញៀវទេសចរបង្ហាញអារម្មណ៍រីករាយទៅទស្សនាប្រាសាទអង្គរនាថ្ងៃភ្ជុំបិណ្ឌ
ភ្ញៀវទេសចរ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២ខែតុលាឆ្នាំ២០២៤នេះ ដោយពួកគាត់សម្ដែងមោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែពេញនិយមអ្នកទេសចរគ្រប់ជាតិសាសន៍ក្នុងពិធីបុណ្យជាតិធំៗ។
អ្នកទេសចរណ៍មកពីខេត្ដកំពង់ឆ្នាំង ខេត្ដកណ្ដាល ក៍ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅថ្ងៃបុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលទស្សនាប្រាសាទអង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បានសម្ដែងទឹកមុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយទេសភាពស្រស់បំព្រងនារដូវភ្លៀងផងដែរ។
ពួកគាត់បន្តថាទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេលបានចូលមកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេសបានឃើញកំពូលបរាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិរក្ស និងអភិវឌ្ឍន៍នៃប្រាសាទបុរាណកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេលបុណ្យភ្ជុំ ក៏ដូចជានៅតាមរមណីយដ្ឋានផ្សេងៗទៀត។
បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា កាលពីថ្ងៃទី០១ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃបិណ្ឌទី១៤នៃពិធីបុណ្យភ្ជុំ មានអ្នកទេសជាតិ និងអន្ដរជាតិ ទៅទស្សនារមណីរដ្ឋានអង្គរមានចំនួនជាង៣ម៉ឺន៧ពាន់នាក់ ក្នុងនោះមានអ្នកទេសចរអន្ដរជាតិជាងមួយម៉ឺននាក់។
ស្របពេលនោះដែរ តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយថ្ងៃទី១ខែតុលាឆ្នាំ២០២៤នេះ បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ មានអ្នកទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៦៩៩៨៥០នាក់ បើធៀបឆ្នាំ២០២៣ កើនឡើង ជិត៣០ភាគរយ និងរកចំណូលពីការលក់សំបុត្រនេះ បានចំនួន ៣២លាន ៥២២៧៣០ដុល្លារ កើនឡើងជាង៣០ភាគរយបើធៀបដូចគ្នាឆ្នាំ២០២៣កន្លងមក។ដោយឡែកសម្រាប់ មួយខែកញ្ញាឆ្នាំ២០២៤នេះ មានអ្នកទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៤៧ ៩៩៣ នាក់ កើនឡើងជាង១៦ភាគរយ និងទទួលប្រាក់ចំណូល ២លាន ១៨៨៨៥០១ដុល្លារផងដែរ កើនឡើងជាង១៧ភាគរយ បើគិតដូចគ្នានៅឆ្នាំ២០២៣កន្លងមក៕

-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦