ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ជាមួយប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន
វ៉ាស៊ីនតោនឌីស៊ី៖ កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមានជំនួបចង្អៀតជាមួយឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដើម្បីពិភាក្សាពិនិត្យអំពីលទ្ធភាពក្នុងការរួមគ្នាពង្រឹង និងពង្រីកការវិនិយោគឯកជនពីសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងតំណាងក្រុមហ៊ុន Delphos ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង៣០ឆ្នាំ លើការផ្តល់សេវាកម្មប្រឹក្សាផ្នែកហិរញ្ញវត្ថុឈានមុខគេមួយផងដែរ៕





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦