ព័ត៌មាន
ថ្ងៃភ្ជុំទី២ ពលរដ្ឋនៅតែបន្តជិះរថយន្តក្រុងឥតបង់ប្រាក់របស់រដ្ឋទៅស្រុកកំណើតតាមបណ្ដាខេត្តនានា
នៅថ្ងៃភ្ជុំធំថ្ងៃទី២នេះ គឺមានរយៈពេល៤ថ្ងៃហើយនៃការដាក់ឱ្យប្រើប្រាស់សេវាដឹកជញ្ចូនពលរដ្ឋឥតបង់ប្រាក់របស់រដ្ឋ ក្នុងឱកាសពិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈនៅថ្ងៃតែ២ទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់។
កំពុងរៀបចំធ្វើដំណើរនៅព្រឹកនេះប្រជាពលរដ្ឋបង្ហាញក្តីរីករាយ និងសាទរបំផុតចំពោះការផ្តល់ជូនរដ្ឋយន្តក្រុងនេះ ដែលបានចូលរួមសម្រាលការចំណាយប្រាក់ក្នុងការធ្វើដំណើរទៅស្រុកកំណើត ពិសេសអ្នកដែលមានស្រុកកំណើតនៅបណ្តាខេត្តឆ្ងាយៗ ។
លោក កែវ ចាន់ណារិទ្ធិ អភិបាលរដ្ឋករស្វយ័តដឹកជញ្ចូនរាជានីភ្នំពេញ (រថយន្តក្រុងសាធារណៈ) បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកន្លង មានពលរដ្ឋ បងប្អូនកម្មករ-និយោជិរច្រើនកុះករ បានមកទទួលយកសេវាដឹកជញ្ចូនរបស់រដ្ឋាភិបាល ហើយថ្ងៃនេះដែលជាថ្ងៃទី៤ហើយ ក៏នៅតែមានបងប្អូនមកទទួលដដែល គ្រាន់តែមិនសូវច្រើនកុះករ ដូចថ្ងៃដំបូង ព្រោះពលរដ្ឋមួយចំនួនធំ អាចទៅដល់ស្រុកកំណើតអស់ច្រើនហើយផងដែរ។
សូមបញ្ជាក់ថា រថយន្តក្រុងសាធារណៈចំនួន ៦៥៣ គ្រឿងសម្រាប់បម្រើដល់ការដឹកជញ្ចូនឥតគិតថ្លៃនៅទូទាំងប្រទេសនឹងធ្វើឡើងក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញានេះដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។ រថយន្តទាំង៦៥៣គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ ១០០ គ្រឿងប្រើប្រាស់សម្រាប់ការដឹកជញ្ចូនក្នុងរាជធានីភ្នំពេញ, ៤៩៧គ្រឿង ប្រើសម្រាប់ការដឹកជញ្ចូនទៅតាមបណ្តាខេត្តទាំងអស់, និង៥៣ គ្រឿងទៀតប្រើសម្រាប់ការដឹកជញ្ចូនទៅខេត្តនៅភូមិភាគឦសាន មានមណ្ឌលគីរី, រតនៈគីរី, ក្រចេះ និងស្ទឹងត្រែង៕ អត្ថបទ៖ លីហេង










-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦