Connect with us

ព័ត៌មាន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអញ្ជើញចូលរួមពិធីកាន់បិណ្ឌនៅវត្តវាំងចាស់នាថ្ងៃភ្ជុំធំនេះ

នៅព្រឹកថ្ងៃពុធ ១៥រោច ខែ​ភទ្រ​បទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌិតប្រពៃណីជាតិ ព្រះពុទ្ធសាសនា ក្នុងទឹកចិត្តជ្រះថ្លា បំផុត ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្រុកឧត្តុង ខេត្តកំពង់ ស្ពឺ។ នៅលើសាលាធម្មសភា នៃទីអារាមវត្តវាំងចាស់ ក្នុងថ្ងៃបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃ​ណី​ជាតិ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម លោកជំទាវ ឥស្សរជន ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជា ណាចក្រកម្ពុជា និងពុទ្ធបរិស័ទចំណុះជើងវត្ត​ទាំង​អស់ អញ្ជើញបូជាទៀងធូបផ្កាភ្ញី​ទឹក​អប់ប្រេងម៉្សៅបូជាចំពោះ ព្រះ ពុទ្ធរូបអង្គតូច អង្គធំ បូជាទៀងធូបផ្កាភ្ញី​ទឹក​អប់ ប្រេងម៉្សៅ នំចំណីថ្វាយចំពោះរូបថតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោ គាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ឧបាសក លីន គ្រី ត្រូវជាលោកតា លោកយាយ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាឪពុកធំ  លោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ត្រូវជាម្តាយមីង ដើម្បីជាកិច្ច​រំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាម​គន្លង​ប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ជា​ពិសេស​រំលឹកដល់គុណបុណ្យព្រះសម្មា​សម្ពុទ្ធ​ព្រះ​បរមគ្រួនៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុ​ន្តរសម្មាសម្ពុទ្ធធិញៀន និងព្រះធម៌ដ៏វិសេស​វិសាល បន្សល់ ទុកឲ្យកូនចៅ  ពុទ្ធបរិស័ទ ដែលកាន់​សាស​នា​ព្រះពុទ្ធ បានគោរពប្រតិបត្តិចាប់តាំងពី​ដើមតរៀងមក រហូតមកដល់ បច្ចុប្បន្ននិងទៅ​អនាគត​។

បន្ទាប់​ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមី​ព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និង ពុទ្ធបរិស័ទ​ទាំង​អស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះ​សង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹក​គុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ក្រោមកិច្ច​ដឹក​នាំ​របស់លោកអាចារ្យ និងព្រះគ្រួចៅអធិការ​វត្ត​វាំង​ចាស់​។ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរ​ជន​ជាន់ខ្ពស់ទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានធ្វើ​បទ​នមសិកាព្រះរតនត្រ័យ សមាទានសិល៍ រំលឹកដល់ព្រះសម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែល​ព្រះ​អង្គត្រាសដឹង នូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យ​ពុទ្ធ​បរិ​ស័ទ​គ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូត​មកដល់បច្ចុប្បន្ន និងទៅអនាគត។ ពុទ្ធឱវាទ​និងធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រួ គឺជាប្រទីបបំភ្លឺ​ផ្លូវ​ដល់មនុស្សលោកគ្រប់រូប ឲ្យប្រកាន់នូវអំពើល្អ អំពើ​ជាកុសល លះ បង់នូវអំពើបាប អំពើជា​អកុសល ដើម្បីសាងនូវកុសលទាន តម្កល់ទុក​សំរាប់​អនាគតជាតិ ពិសេសទៅទៀតនោះ ពុទ្ធ បរិស័ទ​គ្រប់រូបត្រូវតែគោរពប្រតិបត្តិ និងដឹងគុណចំពោះ​បុព្វ​កា​រីជន មានមាតាបិតាទាំងរូបលោកនៅមាន​អាយុ​សង្ខាក្តី ឬទទួលមរណភាពទៅហើយក្តី។ សូម​បញ្ជាក់​ថា ពិធីបុណ្យកាន់បិណ្ឌឬភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យតាមបែបប្រពៃណី សាសនា ដែលមាន​អា​យុកាលដ៏យូរលង់ណាស់មកហើយ។ ពិធីបុណ្យ​នេះមានរយះពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ​១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌឬ​ភ្ជុំ​បិណ្ឌ គឺជាសក្ខីភាពបង្ហាញអំពីសទ្ធា​ជ្រះថ្លា​ របស់​ពុទ្ធបរិស័ទ គ្រប់រូប ចំពោះឧបការគុណរបស់បុព្វកា​រី​ជន ដោយបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសល ជូន​តាមរយះព្រះសង្ឃជាស្រែ បុណ្យ ដើម្បីឲ្យវិញ្ញាណ​ក្ខន្ធលោកអ្នកមានគុណ មានមាតាបិតា​ញាតិ​ការ​ទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន ទៅ កាន់​លោកខាងមុខហើយនោះ សូមមកទទួលនូវ​ម្នុញផល​ដែលកូនចៅឧទ្ទិស​ជូន ដើម្បីបានទៅចាប់​បដិ​សន្ធិ ក្នុងឋាន ដ៏មានសិរីសួស្តីជ័យមង្គល​វិបុល​សុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយ​ឡើយ និងម៉្យាងវិញទៀត តាម រយះការមាន​ជំនឿចំពោះព្រះពុទ្ធសាសនា​នេះហើយ ទើបបច្ចុប្បន្ន​នេះ​ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណះ ក្រោមម្លប់​បារមីដ៏ត្រជាក់នៃអង្គព្រះករុណា ព្រះមហាក្សត្រជា​ទី​គោរព​សក្ការះដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការ​ដឹកនាំ​ប្រកបដោយ បញ្ញាញាណដ៏ឈ្លាវៃ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់សម្តេចមហាបវរធិបតីនាយករដ្ឋ​មន្រ្តី​ជា​ប្រមុខ ព្រះសង្ឃ ពុទ្ធបរិ ស័ទ និងប្រជាពលរដ្ឋគ្រប់​ស្រទាប់ជាន់ថ្នាក់ទាំងអស់ បាន​ចូល​រួម​សាមគ្គី​គ្នាកសាងនូវមហាសមិទ្ធផលយ៉ាងច្រើន អនេក បម្រើ​ឲ្យការរីកចម្រើននិងគង់វង្ស នៃព្រះពុទ្ធ​សាសនា ដែលជាសសានារបស់រដ្ឋ។ តាមទំនៀមទម្លាប់​ប្រពៃណី​របស់ប្រជាពលរដ្ឋខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោល​គឺដោយការគោរព ប្រតិបត្តិតាម​ពុទ្ធឱវាទ របស់​ព្រះ​សម្មាសម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលតម្រូវ​ឲ្យពុទ្ធបរិស័ទទូទៅ មានឱកាសធ្វើបុណ្យ ចែកទាន ដើម្បី​ឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធបុព្វ​ការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំងប្រាំពីរ​ស្តាន ដែលបានចែកឋានទៅកាន់​លោក​ខាង​មុខនោះហើយ មកទទួលមគ្គផលកុសលផលបុណ្យ ដែលកូនចៅ ឧទ្ទិសជូន ក្នុងរដូវ​បុណ្យ​ភ្ជុំ​បិណ្ឌរយះពេល១៥ថ្ងៃ។

លំដាប់អំពីបទនមសិកាព្រះរតនត្រ័យ ព្រះសង្ឃសូត្រធម៌ប្រោសព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ​ដល់ពុទ្ធបរិស័ទ ទាំងអស់ ក្នុងបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌរួចមក សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម លោក ជំទាវ និងពុទ្ធបរិស័ទ​ទាំងអស់ អញ្ជើញរាប់បាត្រព្រះសង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្ម បង្សុ​កុល ជាកិច្ចឧទ្ទិសបញ្ជូននូវកុសលផលបុណ្យ ដែលកើតមានឡើងក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ជូន ដល់បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តានទាំងអស់ របស់សម្តេច​ធិបតីនិងលោកជំទាវបណ្ឌិត ជា ពិសេសឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក វិញ្ញាណក្ខន្ធអ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វិញ្ញាណក្ខន្ធឧបាសក លីន គ្រី វិញ្ញាណក្ខន្ធលោកតា តាន់ ពេជសុត វិញ្ញាណក្ខន្ធលោកយាយ លី អេង ហៅ ងួន សារុំ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង វិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា និងវិញ្ញាណក្ខន្ធ កុមារ៉ា ហ៊ុន កំសត់ បងប្រុសសម្តេចធិបតី ដែលបានធ្វើកម្មកិរិយាចែកឋានយើងនេះ ទៅកាន់វរលោកខាងមុខ ហើយ នោះ សូមអញ្ជើញវិញ្ញាណក្ខន្ធលោកអ្នកមានគុណទាំងអស់ និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ ដែលបានចែកឋាន ទៅកាន់វរលោកខាងមុខ យ៉ាងអមនុស្សធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សូម មកទទួលនូវម្នុញផល និងកុសលផលបុណ្យ ដែលសម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត  ព្រមទាំងឯកឧត្តម លោកជំទាវ ត្រូវជាកូនចៅ ចៅទួត និងពុទ្ធបរិស័ទទាំងអស់ ឧទ្ទិសជូនតាមរយះព្រះសង្ឃក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ នាពេលនេះ សូមជួយទ្រទ្រង់យោងយិតវិញ្ញាណក្ខន្ធ លោកអ្នកមាន គុណទាំងអស់ និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ បានសោយសុខក្នុងឋានបរមសុខសុគតិភព កុំបីឃ្លាងឃ្លាតដោយ ប្រការណាមួយឡើយ ចាប់តាំងពី​ថ្ងៃនេះតរៀងទៅ។ ម៉្យាងវិញទៀតមួយផ្នែក នៃអនិសង្ឃកុសលផលបុណ្យ ក្នុងថ្ងៃ បុណ្យឆ្លងនេះដែរ ក៏សូមឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ អតីតព្រះរាជវង្សានុវង្ស សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្តេចព្រះរាជាគណះ ព្រះថេរានុថេរះគ្រប់អង្គ និងវិញ្ញាណក្ខន្ធវិរះជនអ្នកស្នេហារជាតិគ្រប់រូប យុទ្ធ​ជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាង ៣​លាននាក់ ដែលបាន បាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុត ក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត សូម​មកទទួលមគ្គផលនេះ ពីសម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ញាតិមិត្តគ្រប់ក្រុមគ្រួសារទាំងអស់ ឧទ្ទិសបួងសួងដល់បារមី វត្ថុស័ក្តិ សិទ្ធ ទេវតាថែរក្សាក្នុងលោក បារមីវត្ថុស័ក្តិសិទ្ធថែរក្សាទីអារាម វត្តហរិរក្សរាជនី វាំងចាស់ សូមតាមជួយបីបាច់ថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមមានសុខសន្តិភាព មានការអភិវឌ្ឍីកចម្រើនយ៉ាងពេញលេញនិងឆាប់រហ័ស ប្រជាពល រដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា បវៀសជៀសឆ្ងាយពីបាតុភូតធម្មជាតិផងទាំងពួង ពិសេសរួចចាកផុត ពីជំងឺ រាតត្បាតនានា ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពីពេលនេះតរៀងទៅ។ និងមួយចំណែកវិញ ទៀត តាមរយះអំណាចកុសលផលបុណ្យនេះដែរ ព្រះសង្ឃគ្រប់អង្គក្នុងទីអារាម វត្តហរិរក្សរាជនី វាំងចាស់ សូមលើកមហាកុសលជូន សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ញាតិមិត្តគ្រប់ក្រុមគ្រួសារ និងពុទ្ធបរិស័ទ ទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេស ទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណះ សុខះ ពលះ ជានិច្ច និរន្តតរៀងទៅ។ សូមបញ្ជាក់ថា នៅក្នុង ពិធីបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌ​ថ្ងៃ​១៥​រោចនេះ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត បានប្រគេនបច្ច័យ ព្រះសង្ឃ ចំនួន ២៣អង្គ ក្នុងនោះព្រះគ្រូចៅអធិការ ២លានរៀល ព្រះសង្ឃ២២អង្គ ក្នុង១អង្គៗ បច្ច័យ១០ម៉ឺនរៀល ប្រគេន បច្ច័យសម្រាប់កសាងវត្ត ១១៧លានរៀល រួមទាំងប្រគេននូវគ្រឿងឧបភោគ បរិភោគ នំចំណីភេសជ្ជៈគ្រប់ប្រភេទជាច្រើនមុខ។

បន្ទាប់ពីពិធីប្រារព្វកិច្ចនៅលើសាលាធម្មសភារួចមក សម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញពូនភ្នំខ្សាច់ដើម្បីជាកិច្ច នៃការដែលប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប មានជំនឿតៗគ្នា មកថា ការ​ពូនភ្នំខ្សាច់នេះ គឺជាការជំរះនូវអំពើឆ្គមឆ្គងផងទាំងឡាយ ដែលមនុស្សយើងគ្រប់រូបបានប្រព្រឹត្តិពី​អតីត កាល និងដើម្បីភាពត្រជាក់ត្រជុំសម្រាប់អនាគតជាតិ។ សម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ទាំងអស់ បានអញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ នៅតាមទីសក្ការបូជាដ៏មានបារមី ក្នុងទីអារាមវត្តហរិរក្សរាជនី វាំងចាស់ ក្នុងនោះរួមមាននៅលើអតីតទួលប្រាសាទទេវាវិន្និច្ឆ័យ ព្រះពុទ្ធរូបអង្គតូច អង្គធំ ក្នុងព្រះមវិហារ និងរូបសំណាក់មេទ័ពខ្មែរ ដែលបានកសាងឡើងក្រោមកិច្ចដឹកនាំ ប្រកបដោយកិត្តិ​បណ្ឌិត និង យ៉ាងវិចិត្រតាមបែបប្រពៃណីសាសនា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សូមបញ្ជាក់ថា វត្តហរិរក្សរាជិនី នៅក្នុងសម័យដើមមានភាពរុងរឿងខ្លាំងណាស់ ជាវត្ត​សំបូរទៅ ដោយគម្ពីរដិកា ភាសាបាលីនិងសម្រាយ ជាវត្តដែលបណ្តុះពូជព្រះសង្ឃជាបណ្ឌិត មាន​ចំនួនច្រើនអង្គ ក្រោមព្រះ រាជូបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ ប៉ុន្តែវត្ថុបុរាណនិងសមទ្ធផលទាំងឡាយ ដែលមាននៅក្នុងទីអារាមនោះ ត្រូវបាន បាត់បង់អន្តរាយ នៅក្នុងសម័យសង្រ្គាម ពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ ទីអារាមនេះក៏ដូចជាទីអារាមនានានៅទូទាំងប្រទេស ត្រូវបានកសាងឡើងវិញ ក្រោមគំនរផេះផង់ មានការរីក ចម្រើនឡើងវិញជាជំហ៊ានៗ ដើម្បីឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមជំនឿរៀងៗខ្លួន។ ជាក់ស្តែង ទី អារាមវត្តហរិ​រក្សរាជិនី វាំងចាស់ ត្រូវបានសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សំខាន់ បានទៅកសាងជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៩៦ ធ្វើឲ្យសមិទ្ធផលខាងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ក្នុងទីអារាមនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះរួមមានសា​លារៀន របងក្លោងទ្វារ ឧបដ្ឋានសាលា កុដ្ឋ ព្រះវិហារ ផ្លូវថ្នល់ សាលាបាលី រូបសំណាក់មហាវិរះបុរសខ្មែរអ្នកស្នេហារជាតិ ដែលមានស្នាដៃក្នុងការការពារជាតិ មាតុ ភូមិ និងមហាសមិទ្ធផលនានាជាច្រើនទៀត មានការរីកចម្រើនទុកជាសម្បត្តិគរុភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ គោរពប្រតិបត្តិតរៀងទៅ។ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តហរិរក្សរាជិនី វាំងចាស់ សូមលើកម្នុញផលដែល កើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ សូមតាមជួយឃុំគ្រងថែរក្សា សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត សូមមានតេជះបារមីខ្លាំងពូកែ សុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញា​ញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែ រីកចម្រើនរឹងមាំខ្លាំងក្លា ជាយូរអង្វែងតរៀងទៅ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia