ព័ត៌មាន
រាជរដ្ឋាភិបាលបានខិតខំថែរក្សា និងលើកស្ទួយរបាំព្រះរាជទ្រព្យទាំងនៅក្នុងប្រទេស និងអន្តរជាតិ
នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ គឺជាខួប២១ឆ្នាំ ដែលរបាំព្រះរាជទ្រព្យ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិ កភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៧ វិច្ឆិកា ២០០៣ – ៧ វិច្ឆិកា ២០២៤) ។ ក្នុង រយៈពេល២១ឆ្នាំនេះ រាជរដ្ឋាភិបាលបានថែរក្សា និងលើកស្ទួយរបាំព្រះរាជទ្រព្យ ទាំងនៅក្នុងប្រទេស និង អន្តរជាតិ។ នេះបើតាមប្រសាសន៍លោកព្រឹទ្ធាចារ្យ ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ ។

នៅក្នុងបទសម្ភាស លោកព្រឹទ្ធាចារ្យ បានបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលអាណិត្តមុន និងបច្ចុប្បន្នដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់ចំពោះរបាំព្រះរាជទ្រព្យដែលមានភារៈកិច្ចស្នូលសំខាន់ៗចំនួនពីររួមមាន៖ទី១.ធ្ឱ្យរស់ឡើងវិញនៃរបាំព្រះរាជទ្រព្យ ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត និងទី២.បំរើសកម្មភាពសិល្បៈវប្បធម៌ក្នុងព្រឹត្តិការណ៍ផ្សេងៗ ទាំងឆាកជាតិ និងអន្តរជាតិ។ ក្រៅពីនេះក៏មានសមាគម អង្គការក្រៅរាជរដ្ឋាភិបាល និងអាណាព្យាបាលជាដើមនោះ បានចូលរួមជ្រោមជ្រែងលើកស្ទួយរបាំព្រះរាជទ្រព្យមានឱ្យកេរ្តិ៍ឈ្មោះទាំងនៅក្នុងប្រទេស និងបរទេសផងដែរ។ យ៉ាងណាក្តី ដើម្បីឱ្យរបាំព្រះរាជទ្រព្យ និងមរតកសិល្បៈវប្បធម៌ខ្មែរផ្សេងៗទៀត នៅស្ថិតស្ថេរ គង់វង្សតដល់កូនចៅជំនាន់ក្រោយ លោកសាស្រ្តចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ និងជាពិសេសក្រសួងអប់រំយុវជន និងកីឡា គួរបញ្ជៀបចំណេះដឹងសិល្បៈវប្បធម៌ខ្មែរ ដល់សិស្សានុសិស្ស ចាប់តាំងពីបឋមសិក្សាឡើងទៅ។
របាំព្រះរាជទ្រព្យ ឬរបាំក្បាច់ខ្មែរបុរាណ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំព្រះរាជទ្រព្យ ជាទម្រង់របាំសក្ការមានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿង ចាំង ភ្លឺផ្លេកៗ ។
របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដែលក្នុងនោះមានដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) ដោយតួអង្គនីមួយៗមានលក្ខណៈ និង មានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងរបាំងមុខ និង កាយវិការផ្ទាល់ខ្លួនដែរ ។កាយវិការ និងក្បាច់រាំទាំងអស់នេះ នាដករត្រូវហាត់រៀនយ៉ាងសកម្ម និងស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ ទើបចេះចាំ ដែលការសម្តែងមានអារម្មណ៍រំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬ ការខឹងសម្បាជាដើម៕ អត្ថបទ៖ ទូច សោភ័ណ



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត