ព័ត៌មាន
សម្តេចតេជោ អំពាវនាវជាថ្មី ឱ្យពលរដ្ឋរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវជាថ្មីដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់…
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវជាថ្មីដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យរួមគ្នាទប់ស្កាត់បង្ការកុំឲ្យមានការឆ្លងរាលដាលមេរោគកូវីដ–១៩ ដោយត្រូវ តែមានអនាម័យគ្រប់ពេលវេលា។
ទោះបីបញ្ហាជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានស្ថានភាពល្អប្រសើរ ដោយមិនមានការឆ្លងថ្មី ហើយការព្យាបាលបានជាសះស្បើយជាបន្តបន្ទាប់ក៏ដោយ តែសម្ដេចតេជោ ហ៊ុន សែន ម្រមុខរាជរដ្ឋាភិ បាលកម្ពុជា នៅតែរំឭកដាស់តឿនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នជានិច្ច ដោយសម្ដេចតេជោ បានជំរុញឱ្យប្រជាពលរដ្ឋ រាល់វិនាទី និងជារៀងរាល់ថ្ងៃ ត្រូវចងចាំ និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះ សុខភាព ដែលជាអាយុជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារ ក្នុងស្ថានភាព ដែលប្រទេសជាតិ កំពុងប្រយុទ្ធ ប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ–១៩។
សម្ដេចតេជោ បានធ្វើការរំលឹកដាស់តឿនប្រជាពលរដ្ឋដូច្នេះ តាមរយៈ ផេកហ្វេសប៊ុកផ្ទាល់របស់សម្តេច នៅព្រឹកថ្ងៃទី២១ ខែមេសា នេះ ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យយកជាប់តាមខ្លួនរាល់ ពេលធ្វើដំណើរ ដូចជា ម៉ាស ទឹកអាល់កុល និងជែល សម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។ មួយវិញទៀត ត្រូវពាក់ម៉ាសការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាល់ របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈ ដែលមិនដឹងថាតើរបស់របរ និងសម្ភារទាំង នោះ ត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ–១៩ ឬទេ។
សម្តេចតេជោ បានប្រាប់ពលរដ្ឋ ឱ្យការពារខ្លួន កុំនាំយកមេរោគឆ្លងទៅគេ និងកុំនាំមេរោគពីគេមក ខ្លួន និងទៅកាន់ក្រុមគ្រួសារ ហើយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលជានិច្ចផងដែរ។ រហូតមកដល់ពេលនេះ អ្នកឆ្លងមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា មានចំនួន១១០នាក់ហើយ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយ ខណៈចំនួន១២នាក់ទៀត កំពុងសម្រាកព្យាបាល ក្រោមការយក ចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញនោះ៕
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត