ព័ត៌មាន
ក្រុមប្រឹក្សាធម្មនុញ្ញបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូល ឯករាជ្យ និងអព្យាក្រឹត្យ បានបំពេញសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានចរិតជាយុត្តិសាស្ត្រទាក់ទងនឹងគោលការណ៍ច្បាប់ ដោយបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ។
ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងថា ការប្រារព្ធពិធីអបអរសាទរទិវាខួបកំណើតគម្រប់ ២៨ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ (១៥ មិថុនា ១៩៩៨-១៥ មិថុនា ២០២៦)និងការបំពាក់គ្រឿងឥស្សរិយយស នាថ្ងៃនេះ គឺដើម្បីបង្ហាញនូវជំហានវឌ្ឍនភាពតាមដំណាក់កាលនីមួយៗ គួរឲ្យកត់សម្គាល់នូវសមិទ្ធផល និងស្នាដៃទាំងឡាយ ក្នុងការកសាង និងអភិវឌ្ឍស្ថាប័នឱ្យមានកិត្យានុភាពរបស់ស្ថាប័នកំពូលមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាគ្រឹះនៃការកសាងនីតិរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ សមិទ្ធផលសម្រេចបានទាំងអស់នេះ អាស្រ័យដោយមានការចូលរួម និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដ និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន សមាជិក សមាជិកាក្នុងអាណត្ដិនីមួយៗ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលមានស្មារតីរួមគ្នា លើកទិសដៅ និងអនុវត្ដការងារ សមេ្រចឧត្ដមគតិរួមរបស់យើង គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញ។
ឯកឧត្តមបានបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឋានៈជាស្ថាប័ន កំពូល ឯករាជ្យ និងអព្យាក្រឹត្យ បានបំពេញសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលមានចរិតជាយុត្តិសាស្ត្រទាក់ទងនឹងគោលការណ៍ច្បាប់ ដោយបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ ជាក់ស្តែងរួមមាន៖ ការការពារសិទ្ធិសេរីភាពជាសារវន្ត ការធានាការគោរពគោលការណ៍នីតិរដ្ឋ និងការធានាដល់គោលការណ៍គ្រឹះធំៗរបស់ជាតិ។ ជាងនេះទៅទៀត ក្រៅតែពីសមត្ថកិច្ចគោល ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចនូវសមិទ្ធផលស្នាដៃដ៏ត្រចះត្រចង់នាំមកនូវកិត្យានុភាពជូនស្ថាប័ន គឺការរៀបចំប្រារព្ធពិធីអបអរសាទរទិវារំលឹកខួបលើកទី៣០ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២៣ និងការកសាងវិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋ និងការសម្ពោធវិមាននាឆ្នាំ២០២៤ ដែលពិធីជាប្រវត្តិសាស្ត្រទាំងពីរនេះ បានត្រូវប្រារព្ធធ្វើឡើង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ឯកឧត្តមប្រធាន ក៏បានថ្លែងបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិបច្ចុប្បន្ន បានដាក់ចេញនូវគោលការណ៍ជំរុញបន្ថែមលើគោលការណ៍ដែលមានស្រាប់នោះ ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះរួមមាន ១-ការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ក្រៅតែពីការឧបត្ថម្ភគាំទ្រដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទៅបន្តការសិក្សានៅក្រៅប្រទេស និងចាត់បញ្ជូនមន្ត្រីទៅរៀនវគ្គបណ្តុះបណ្តាលវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គមន្ត្រីក្រមការ នៅសាលាភូមិន្ទរដ្ឋបាល ព្រមទាំងចូលរួមវគ្គបណ្តុះបណ្តាលជំនាញខាងហិរញ្ញវត្ថុ ក្រុមប្រឹក្សាធម្មនុញ្ញនៅបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាបន្តបន្ទាប់លើប្រធានបទនានា ជាប្រយោជន៍ដល់ការអភិវឌ្ឍស្ថាប័ន ក្នុងនោះក៏មានការអញ្ជើញជំនាញការបរទេសមកធ្វើបទឧទ្ទេសនាមផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម សូមលើកទឹកចិត្តដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ ក្រុមប្រឹក្សាធម្មនុញ្ញ ជួយចូលរួមគាំទ្រកិច្ចការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍នានា តាមរយៈការផ្តល់នូវបាឋកថាតាមលទ្ធភាពនៃពេលវេលា, ២-ការជំរុញ និងលើកទឹកចិត្តឱ្យបង្កើនកិច្ចការសិក្សាស្រាវជ្រាវលើប្រធានបទនានាទាក់ទងនឹងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើពិធីផ្សព្វផ្សាយអំពី របកគំហើញថ្មីទាក់ទងនឹងស្ថាប័នពិនិត្យធម្មនុញ្ញភាពនៅកម្ពុជា ជាពិសេស គឺតុលាការធម្មនុញ្ញ ដែលត្រូវបានបង្កើតនៅក្នុងសម័យសាធារណខ្មែរ និងតឹកតាងថ្មីអំពីអត្ថិភាពនៃសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ កម្ពុជាចំនួន២០នាសម័យនោះ និង៣-ការងារបន្តការលើកកម្ពស់កិត្យានុភាពស្ថាប័ន ជារួម សមិទ្ធផលស្នាដៃ ដែលសម្រេចបានទាំងអម្បាល គឺជាមរតកធនធានដ៏ថ្លៃថ្លា ដែលក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ សមត្ថភាព បញ្ញាញាណ ទេពកោសល្យ និងឧត្តមគតិជាតិខ្ពស់ របស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបន្តវេន ពីមួយអាណត្តិទៅមួយអាណត្តិ។ ដូច្នេះ ក្នុងន័យនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវគោរពថែរក្សា និងបន្តអនុវត្តពង្រឹងពង្រីកឱ្យកាន់តែមានភាពស្តុកស្តម្ភឡើង៕អត្ថបទ ៖ វង្ស សុភាព








-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា