ព័ត៌មាន
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសម្អាត អនាម័យទីក្រុង កំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក ចំនួន១១៥០នាក់
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់បងប្អូនអ្នកបោសសំអាត អនាម័យទីសាធារណៈ ក្នុងទីក្រុងភ្នំពេញ ចំនួន១១៥០នាក់ ដែលពួកគាត់បានចូលរួមបោសសម្អាត ធ្វើអនាម័យតាមទីសាធារណៈ ក្នុងទីក្រុងភ្នំពេញកំឡុងពេល និងក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល៣ថ្ងៃ កន្លងមកនេះ (១៤-១៥-១៦ វិច្ឆិកា ឆ្នាំ២០២៤)។
សមាសភាពបងប្អូនអ្នកអនាម័យទាំងអស់មកពី៖
១-កម្លាំងបោសសំអាត ក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានចំនួន ៣៧៣ នាក់ ដែលជាមន្ត្រីជាប់កិច្ចសន្យា ។
២-កម្លាំងបោសសំអាត ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊នឯកជនមានចំនួន៧៤៣ នាក់ ក្នងនោះមានក្រុមហ៊ុន 800 Super ចចំនួន៦៤នាក់ , ក្រុមហ៊ុន មីហ្សូដា សានីថេសិន ចំនួន៥៦២ នាក់,ក្រុមហ៊ុន សុិនទ្រី ចំនួន១១៦នាក់។
នៅក្នុងឱកាសនេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានសំណេះសំណាល ដោយពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន , សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បងប្អូនអ្នកអនាម័យទាំងអស់ដែលបាន
ខិតខំបំពេញការងារបានយ៉ាងល្អ ជា
ពិសេសក្នុងការបោសសំអាត អនាម័យតាមផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញ កំឡុងពេល និងក្រោយការប្រារពព្រះរាជពិធីបុណ្យអុំទូក ដើម្បីឲ្យបរិស្ថានទីក្រុងមានភាពស្រស់ស្អាត។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដល់ជូនអំណោយដល់បងប្អូនដែលបានចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន មីជាតិ១កេស, ត្រីខ១យួរ,នំស្រួយលីលី, ទឹកដោះគោខាប់៣កំប៉ុង, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ៣កំប៉ុង, ភួយ១, សាប៊ូ១ដុំ, ប្រេងខ្យល់១ដប, ប្រេងកូឡា១ដប និងថវិកា២០ម៉ឺនរៀល៕














-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន17 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន