ព័ត៌មាន
ពលរដ្ឋភ្ញាក់ផ្អើលមើលត្រីនាគស្លាប់ នៅក្នុងទឹកកសិណអង្គរដោយមិនដឹងមូលហេតុ
មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២០នេះ នៅត្រង់ចំណុចក្នុងទឹកកសិណអង្គរវត្ត ក្នុងភូមិក្រវ៉ាន់…
មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២០នេះ នៅត្រង់ចំណុចក្នុងទឹកកសិណអង្គរវត្ត ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ដោយគេបានប្រទះឃើញត្រីដ៏ធំមួយក្បាលដែលអ្នកស្រុកស្គាល់ថា ជាត្រីនាគ បានស្លាប់អណ្តែតទឹកដោយមិនដឹងមូលហេតុ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គាត់មិនដឹងថា ជាត្រីអ្វីដែរ តែអ្នកភូមិ ថាត្រីនាគ ក៏ថាសចឹងដែរទៅ។ សមត្ថកិច្ចបន្តថា បន្ទាប់ពីពលរដ្ឋនាំគ្នាស្រង់ពីទឹកមកក៏នាំគ្នាយកទៅកប់នៅទីតាំងក្បែរនោះ។ សមត្ថកិច្ចបន្ថែមថា ត្រីនាគ នោះមានទម្ងន់ប្រមាណជា៣០គីឡូក្រាម។
ពលរដ្ឋខ្លះនិយាយថា ត្រីនេះជាត្រីកម្រ ហើយគេមិនដែលបានឃើញនោះទេ។ វាមិនគួរស្លាប់ដោយមិនដឹងមូលហេតុចឹងនោះទេ។ ពលរដ្ឋបន្តថា កន្លែងនោះគេតែឃើញមានគេលួចឆក់,បង់សំណាញ់ និងស្ទូចត្រី។ ពលរដ្ឋថា ត្រីនៅតំបន់អង្គរធំៗណាស់តែហាក់មិនសូវមានអ្នកចាប់អារម្មណ៍ថែរក្សា

យ៉ាងនេះក្តី នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ គេមិនអាចទាក់ទងជាមួយអាជ្ញាធរដែលប្រចាំការនៅទីនោះបានទេនារសៀលថ្ងៃទី១២នេះ៕
កុសល

-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត