ព័ត៌មាន
រថយន្តទី៤១ជាអំណោយរបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនមណ្ឌលសុខភាព អង្គតាសោម ខេត្តតាកែវ
តាកែវ៖ អំណោយទី៤១ជារថយន្តសង្គ្រោះបន្ទាន់របស់សម្តេចតេជោហ៊ុនសែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈឧកញ៉ា បណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ត្រូវបានប្រគល់ជូនដល់មណ្ឌលសុខភាព ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺ ទៅកាន់ព្យាបាលអោយទាន់ពេលវេលា។
លោក ឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយមើលឃើញថា ប្រជាពលរដ្ឋនៅស្រុកត្រាំកក់ មានចំនួនច្រើន ដូច្នេះ តម្រូវការសេវាសាធារណៈ គឺជា រឿងចាំបាច់ ពិសេសផ្នែកសុខាភិបាលដែលជាសេវាសំខាន់បំផុតមិនអាចខ្វះបាន ទើបលោកឧកញ៉ា និងលោក ជំទាវ រួមនឹង លោកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ បានរៀបចំប្រគល់នូវរថយន្ត សង្គ្រោះ បន្ទាន់ជូនដល់មណ្ឌលសុខភាពអង្គតាសោមក្នុងខេត្តតាកែវនៅពេលនេះ ដើម្បីយកទៅប្រើប្រាស់តាម តម្រូវការ ជួយដល់ពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនានោះឡើយ។
លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បានលើកឡើងថា ស្រុកត្រាំកក់មានចំនួន១៥ឃុំ ប្រជាពលរដ្ឋ មានជាង ១៦ម៉ឺននាក់ ដូច្នេះនៅតាមមណ្ឌលសុខភាពមានតម្រូវការខ្លាំង នូវរថយន្តសង្គ្រោះ បន្ទាន់នៅ ពេលពលរដ្ឋជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីឆ្លងទន្លេ ឬបញ្ហាបន្ទាន់ផ្សេងៗទៀត ដើម្បីព្យាបាលអោយ ទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត ហេង ធី ប្រធានមន្ទីពេទ្យបង្អែកស្រុកត្រាំកក់ ក្នុងនាមក្រុមគ្រូពេទ្យនៅស្រុកត្រាំកក់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងទ្វេរ រួមនឹង លោកឧកញ៉ា ជា រតនា និង សម្បុរសជនដែលបានយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់ពលរដ្ឋនៅក្នុងខេត្តតាកែវ ក៏ដូចជាពលរដ្ឋ ទូទាំងប្រទេស ក្នុងនាមលោកជាថ្នាក់ដឹកនាំក្រុមគ្រូពេទ្យ ក៏បានប្ដេជ្ញាខិតខំផ្តល់ សេវាសុខាភិបាលជូន ពល រដ្ឋអោយកាន់តែមានប្រសិទ្ធភាព គុណភាព និងសមធម៌។
ជាចុងក្រោយលោកឧកញ៉ា បណ្ឌិត ជារតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ សូម ចូមរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមទប់ស្កាត់ការឆ្លងរីករាយលនៃជំងឺកូវីដ១៩តាមរយៈ អនុវត្តនូវ វិធានការ របស់ក្រសួងសុខាភិបាលកុំឆ្លងចូលសហគមន៍ផងដែរ៕ អត្ថបទ៖ សូដាវណ្ណ
-
Boxing Bayontv2 weeks ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន2 weeks ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 weeks ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ
-
PR NEWS3 weeks ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 weeks ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន1 week ago
ប្រជាពលរដ្ឋ នាំគ្នាប្រារព្ធពិធីរំឭកគុណព្រះបាទជ័យវរ្ម័នទី៧ នៅស្រុកពួក ខេត្តសៀមរាប
-
ព័ត៌មាន2 weeks ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន1 week ago
ពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានទឹកប្រាក់ជាង ១៦ ពាន់លានដុល្លារ