ព័ត៌មាន
យុវសិស្សិមកពីវិទ្យាល័យព្រះបាទសុរាម្រឹត ដណ្តើមបានជ័យលាភីលេខ១លើ វិញ្ញាសាតែងនិពន្ធ សម្រាប់ការប្រឡងប្រជែងថ្នាក់ខេត្តឆ្នាំ២០២៥
កំពង់ឆ្នាំង ៖ ម្ចាស់ជ័យលាភីលេខ១ វិញ្ញាសារតែងនិពន្ធថ្នាក់ខេត្តនាឆ្នាំ២០២៥នេះ បានទៅសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ជាសិស្សថ្នាក់ទី១១ ឈ្មោះ រ៉េត ចំរើន ដែលបានតែងនិពន្ធអត្ថបទ លើប្រធានបទ ” ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម ” ដែលមានបេក្ខជនចូលរួមប្រឡងប្រជែងមកពីក្រុងស្រុកទាំង៨របស់ខេត្តកំពង់ឆ្នាំង ។
យុវសិស្ស រ៉េត ចំរើន ជាបេក្ខជនតែម្នាក់គត់ ដែលបានយកឈ្នះជ័យលាភីនៅថ្នាក់ក្រុង ដែលបានធ្វើការប្រឡងប្រជែង មកពីសាលា រដ្ឋនិងឯកជន ក្នុងក្រុងកំពង់ឆ្នាំង ដែលគណ:កម្មការបានធ្វើការវាយតម្លៃជាប់ការតែងនិពន្ធនៅថ្នាក់ក្រុងកំពង់ឆ្នាំង ដែលបានអនុញ្ញាតអោយបន្តចូលរួមកប្រកួតនៅថ្នាក់ខេត្តសម្រាប់ឆ្នាំ២០២៥ ។
តាមរយៈសមត្ថភាព និង ភាពវ័យឆ្លាត ប្រកបដោយទេព្យកោសល្យ យុវសិស្ស រ៉េត ចំរើន បានយកឈ្នះបេក្ខភាពមកពីបណ្តាស្រុកទាំង៧ ហើយបានក្លាយជាម្ចាស់ជ័យលាភី១ ថ្នាក់ខេត្តសម្រាប់វិញ្ញាសារតែងនិពន្ធ ឆ្នាំ២០២៥ របស់ខេត្តកំពង់ឆ្នាំង ដែលនឹងត្រូវបន្តចូលរួមប្រឡងប្រជែងនៅថ្នាក់ជាតិបន្តទៀត នាពេលខាងមុខ ។
គណកម្មការកំពុងតែរំពឹងថា រ៉េត ចំរើន ជាសិស្សថ្នាក់ទី១១មកពីវិទ្យាល័យព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំង អាចនឹងដណ្តើមបានជ័យលភីថ្នាក់ជាតិបន្តទៀត ដោយសារតាមរយៈសមត្ថភាព ទេព្យកោសល្យ ដែលបានបង្ហាញក្នុងការប្រឡងប្រជែងនៅថ្នាក់ខេត្តនេះ រ៉េតចំរើនពិតជាអាចទទួលបានជ័យជំនះនាពេលខាងមុខ ។




-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប