ព័ត៌មាន
ឯកឧត្តមម៉ែនវិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងណែនាំដល់សមាគមក្រុមប្រឹក្សាអាណត្តិទី៤ត្រូវអនុវត្តការងារតាមលក្ខន្តិកៈ
ស្វាយរៀង ÷ ឯកឧត្តមម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក សមាគម ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អាណត្តិទី៤ ត្រូវអនុវត្តការងារនៅក្នុងសមាគមតាមលក្ខន្តិកៈ ដែលបានចែងនិងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ។
ការថ្លែងនិងមានប្រសាសន៏លើកឡើងរបស់ប្រធានក្រុមប្រឹក្សាខេត្តបែបនេះបានធ្វើឡើងក្នុងពេលឯកឧត្តមអញ្ជើញបិទមហាសន្តិបាតអាណ្តិទី៤របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅរសៀល ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៥នៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ដោយមានការអញ្ជើញពីឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត ឯកឧត្តម សំរិទ្ធ អេង អនុប្រធានសម្ពន្ធ័ជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងប្រតិភូពេញសិទ្ធនៃមហាសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តស្វាយរៀងផងដែរ ។
ឯកឧត្តមបានបញ្ជាក់ថា សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ គឺជាផ្នែកមួយបំពេញតួនាទីជាមួយនិងរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅកម្ពជា ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ។
ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម ម៉ែន វិបុល បានថ្លែងនូវការកោតសសើរ ចំពោះសមាគមក្រុមប្រឹក្សា ស្រុក ក្រុង ឃុំ សង្កាត់ ដែលនៅក្នុងមួយអាណតិ្តមុន បានរួមចំណែកអនុវត្តការងារជាមួយនិងរដ្ឋបាលមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរតាមគោលនយោបាយរាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ពិសេសបំរើផលប្រយោជន៏ផ្សេងៗរបស់សមាជិក សមាគមដែលមានធូរៈក្នុងពេលបំពេញការងារ ប្រកបដោយស្មារតីរួមសាមគ្គីខ្ពស់ និងឈានទៅធ្វើការបោះឆ្នោតជ្រើសរើសផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសមាគម ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ បន្តអាណត្តិប្រកបដោយសមត្ថភាព។
ទន្ទឹមនិងនោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានណែនាំដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាគមចូលរួមថ្ងៃនេះ ត្រូវបន្តអនុវត្តការងារដែលសេសសល់ពីអាណត្តិមុន និងខិតខំបង្កើនសមត្ថភាពការងារ ជំនាញដើម្បីពន្លឿនការងារតាមបែបផែននិងរបត់ថ្មីនៃសង្គមឌីជីថល ។ ដោយ ÷ ភា សារិទ្ធ






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប