ព័ត៌មាន
Cristian ជួយព្រះខ័នរាជ បង្កើនគម្លាត ៤ពិន្ទុពីភ្នំពេញក្រោន ដែលចាញ់វិសាខា ២-១
ក្រុមព្រះខ័នរាជស្វាយរៀង បានបង្កើនគម្លាតពិន្ទុកាន់តែច្រើនពីគូប្រជែង ពិសេសភ្នំពេញក្រោន រហូតដល់ ៤ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវបឹងកេត ១-០ នៅចុងម៉ោង គ្រាដែលក្រុមសិង្ហក្រហម បានរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះវិសាខា ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងប្រកួតដំបូង សម្រាប់វគ្គ Top-6 នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ។

សម្រាប់ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានខេត្តស្វាយរៀង ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើយ តាមរយៈគ្រាប់បាល់ស៊ុតពីចម្ងាយដ៏ល្អពីខ្សែប្រយុទ្ធ Cristian Dos Santos នៅនាទី៩០+២ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៥៥ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលបន្ដឈរលេខ២ និងរក្សា ៥១ពិន្ទុក្នុងដៃ ។

ចំពោះក្រុមភ្នំពេញក្រោន បានរបូត ៣ពិន្ទុលើទឹកដីវិសាខា បន្ទាប់ពីកីឡាករ Andres Neito រកបានគ្រាប់នាំមុខនៅនាទី១៧ ។ បន្ទាប់មកវិសាខា ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Mike Ott នៅនាទី២៤ និងប្រធានក្រុម កាន់ ម៉ូ នៅនាទី៤៥+២ ។ លទ្ធផលស្មើគ្នានេះ នាំឲ្យក្រុមទាំងពីរ ព្យាយាមកាន់តែខ្លាំងនៅវគ្គទី២ ពិសេសភ្នំពេញក្រោន ដែលចង់បានពិន្ទុ ដើម្បីប្រដេញជាមួយព្រះខ័នរាជស្វាយរៀង តែគ្មានក្រុមណាអាចរកគ្រាប់បាល់បន្ថែមបានឡើយ ។ ជ័យជម្នះនេះ នាំឲ្យវិសាខា រកបាន ៤៧ពិន្ទុ ចាញ់ប្រៀបភ្នំពេញក្រោនត្រឹម ៤ពិន្ទុ តែចាញ់ប្រៀបក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៨ពិន្ទុដដែល ។

ចំណែកគូ Top-6 មួយប្រកួតទៀត គឺក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ការប្រកួតដែលមានប្រធានសក្ដិដាច់ភ្លើងជាច្រើនលើក ក្រោមភ្លៀងរលឹមនេះ បានអូសបន្លាយការប្រកួតរហូតជាង ៤ម៉ោងទើបបញ្ចប់ ។ រីឯការប្រកួតទៀតសោត ក៏មានការប៉ះទង្គិចគ្នា រហូតបង្កឲ្យសមាជិកអង្គរថាយហ្គឺរម្នាក់ គឺកីឡាករ Kitajima Taiga រងរបួស និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ យ៉ាងណាការប្រកួត បានដំណើរការរហូតចប់ពេញម៉ោង ដែលគ្រាប់បាល់ជ័យជម្នះរបស់ក្រុមភ្ញៀវ ធ្វើសម្រេចដោយកីឡាករ Kitajima Taiga នៅនាទី១៣ និងកីឡាករ Nagashima Kodai នៅនាទី៧៤ ។

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលការប្រកួត ២គូទៀត ក្នុងនាមបេក្ខភាព ៥ក្រុមខាងក្រោមវិញ គឺគិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះជាលើកទី២ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ ៤-២ គ្រាដែលក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ បានយកឈ្នះសមាគមកីឡាកងយោធពលខេមរភូមិន្ទ ២-០ ៕ អត្ថបទ លី ឈុនឡា

-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប