ព័ត៌មាន
មន្រ្តីជំនាញផ្នែកវិជ្ជាសង្រ្គោះបឋមនៃកាកបាទក្រហមកម្ពុជា បន្តចុះបង្រៀនគ្រូបង្គោលនៅតាមគ្រឹះស្ថានឧត្តមសិក្សា
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ មន្រ្តីជំនាញផ្នែកវិជ្ជាសង្គ្រោះមឋម នៃកាកបាទក្រហមកម្ពុជា បានបន្តចុះបើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ដល់ និស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន៤០នាក់។

នេះជាសាកលវិទ្យាល័យទី២ហើយក្នុងចំណោមសាកលវិទ្យាល័យចំនួន២៥ក្នុងរាជធានីភ្នំពេញ ដែលក្រុមមន្រ្តីជំនាញវិជ្ជាសង្គ្រោះបឋម ចុះបង្រៀនដល់និស្សិត ដែលជាយុវជន កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់មានពីមានការស្នើរសុំ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អោយមានវគ្គបណ្តុះបណ្តាលវិជ្ជានេះ នៅតាមបណ្តាគ្រឹះស្ថាន និងសាខា កាកបាទក្រហមកម្ពុជាទាំង២៥ រាជធានីខេត្ត។ ដើម្បីលើកម្ពស់សុខភាពសាធារណៈ និងបង្កើនការយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋម ការត្រៀមលក្ខណៈ និងសង្គ្រោះ ជនរងគ្រោះបានទាន់ពេលវេលា។

លោក អ៊ុប ពុទ្ធា គ្រូបង្រៀនវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា បានអោយដឹថា បន្ទាប់ពីមានការណែនាំពីថ្នាក់ដឹកនាំ កក្រក នេះជាសាកលវិទ្យាល័យទី២ ដែលក្រុមការងារចុះមកបើកវគ្គបណ្តុះបណ្តាលដល់យុវជននៅតាមគ្រឹះស្ថានឧត្តមសិក្សា។ លោកបន្តថា វគ្គនេះក៏ជាឱកាសសម្រាប់អ្នកស្ម័គ្រចិត្តបានអនុវត្តផ្ទាល់ក្នុងការជួយសង្គ្រោះបឋម និងជម្រុញអោយមានការលើកទឹកចិត្តចូលរួមពីសហគមន៍ និងសាធារណជនទូទៅ ដើម្បីមានការយល់ដឹងកាន់តែទូលំទូលាយផងដែរ។

សូមជម្រាបថាថ្មីៗកន្លងមកនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កក្រក បានឱ្យដឹងថា ដោយមើលឃើញនៅតាមបណ្តាក្លឹបយុវជន កក្រក និងសាខា កក្រក មិនទាន់គ្រូបង្គោលគ្រប់គ្រាន់ លោកជំទាវ បានជម្រុញ និងលើកទឹកចិត្តឱ្យមានការបង្រៀនវិជ្ជានេះ ទៅដល់គ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខា កក្រក ទាំង២៥រាជធានី-ខេត្ត ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបាន ស្របតាមយុទ្ធសាស្ត្រ កក្រក ឆ្នាំ២០២១-២០៣០ គ្រួសារ, ស្ថាប័នសាធារណៈ, ឬវិស័យឯកជនទាំងអស់ ត្រូវមានមនុស្សម្នាក់ចេះវិជ្ជាសង្គ្រោះបឋម ក្នុងការសង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា មុនបញ្ជូនដល់មន្ទីរពេទ្យ៕ អត្ថបទ៖ សំ ងីម









-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប