ព័ត៌មាន
ក្រសួងការងារបើកសិក្ខាសាលាវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ដើម្បីវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (NEP) ដើម្បីផ្តល់ការចែករំលែកទិន្នន័យ និងពិភាក្សាដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង នៃការអនុវត្តគោលនយោបាយជាតិនេះ នៅក្នុងរយៈពេល ១០ឆ្នាំ កន្លងមក។

លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការអន្តរជាតិខាងការងារ នាព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ មានគោលបំណងសំខាន់ដើម្បីវាយតម្លៃ និងចង់បង្កើតឲ្យមានអនុសាសន៍ជាក់ស្តែង សម្រាប់យកទៅពង្រឹង ឬក៏កែលម្អរនូវការតាក់តែង ក៏ដូចជាការអនុវត្តយន្តការពិនិត្យតាមដាន និងវាយតម្លៃទៅលើគោលនយោបាយថ្មីសម្រាប់១០ឆ្នាំ ទៅមុខទៀត។ ហើយការវាយតម្លៃនេះ ក៏នឹងពិនិត្យទៅលើការកែលម្អរទាំងផ្នែកប្រតិបត្តិ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ពិសេសខាងនាយកដ្ឋានបច្ចេកទេសនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័ន និងក្រសួងនានាថែមទៀត រួមទំាងការអនុវត្តជាក់ស្តែងគោលនយោបាយ និងទាំងការផ្សព្វផ្សាយគោលនយោបាយ និងការពិនិត្យតាមដានទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅក្នុងពិធីបើកសិក្ខាសាលាព្រឹកនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គោលនយោបាយជាតិ NEP ដើរតួនាទីដ៏សំខាន់ក្នុងការជំរុញទិសដៅដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលក្នុងនីតិកាលកន្លងមក ដែលផ្តោតលើកំណើនការងារ សមធម៌ និងប្រសិទ្ធភាព និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ ការអនុវត្តគោលនយោបាយ NEP បានរួមចំណែកដល់គោលដៅទាំងនេះ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការងារ, ការអភិវឌ្ឍន៍ជំនាញ និងការលើកកម្ពស់ធនធានមនុស្ស និងការពង្រឹងស្ថាប័នទីផ្សារការងារ។

លោកជំទាវរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ បានឃើញនូវវឌ្ឍនភាពជាច្រើន។ ក្នុងនោះ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានធ្វើពិពិធកម្ម ដែលនាំទៅដល់ការបង្កើតការងារជាច្រើននៅក្នុងវិស័យឧស្សាហកម្ម។ លោកជំទាវ បានគូសបញ្ជាក់ថា ក្នុងនាមជាអ្នកបង្កើតគោលនយោបាយ ការចូលរួមរបស់តួអង្គពាក់ព័ន្ធនៅក្នុងអង្គសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាបានថាគោលនយោបាយជាតិស្ដីពី មុខរបរ និងការងារ ឆ្នាំ២០២៦-២០៣០ ថ្មីនេះ នឹងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា៕ អត្ថបទ ឈិត បូរ៉ាវី




-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប