ព័ត៌មាន
ឯកឧត្តមម៉ែនវិបុលប្រធានគណបក្សខេត្តស្វាយរៀងណែនាំដល់សិក្ខាកាមវគ្គនយោបាយត្រូវគោរពវិន័យសិក្សារៀនសូត្រដើម្បីត្រៀមខ្លួនបន្តវេន
ស្វាយរៀង ÷ ឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានជំរុញដល់សិកាមវគ្គនយោបាយត្រូវធ្វើការគោរពវិន័យសិក្សារៀនសូត្រទៅតាមការកំណត់របស់សាលា ដើម្បីត្រៀមបន្តវេនអនុវត្តគោលនយោបាយរបស់គណបក្ស ពីបច្ចុប្បន្នទៅអនាគត ខណៈដែលមន្ត្រីថ្នាក់ដឹកនាំគណបក្សថ្នាក់ខេត្ត មន្ទីរអង្គភាព ស្រុក ក្រុង បន្តធ្វើការផ្ទេរកិច្ចការ ការងារដឹកនាំជូនដល់មន្ត្រីបក្សវ័យក្មេងពីពេលនេះជាបណ្ដើរៗហើយដែរ ។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់គណបក្សបែបនេះបានធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញបើកវគ្គអប់រំនយោបាយរបស់គណបក្សខេត្តជំនាន់ទី២៨ នៅស្នាក់ការគណៈកម្មការគណបក្សខេត្តស្វាយរៀងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ឯកឧត្តមបានបញ្ជាក់ថាមន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់រូបមុននឹងឈានទៅបន្តធ្វើការដឹកនាំត្រូវឆ្លងកាត់វគ្គនយោបាយ រយៈពេលវែង ឬខ្លីទៅតាមការណែនាំរបស់គណបក្សថ្នាក់កណ្ដាល ដូច្នេះប្អូនៗដែលជាសិក្ខាកាមបន្តវេន ត្រូវត្រង់ត្រាប់ស្ថាប់ក្រុមគ្រូឧទ្ទេសពន្យល់អោយបានគ្រប់ខ្លឹមសារឯកសារមេរៀន ករណីស្តាប់ហើយមិនយល់ត្រងចំណុចណា ត្រូវហ៊ានសួរ ហើយសុំអោយក្រុមគ្រូឧទេ្ទសឯកសារទាំងនោះឡើវវិញ ពិសេសត្រូវធ្វើការស្រាវជ្រាវបន្ថែម រាល់ឯកសារដែលពាក់ព័ន្ធទៅនឹងការដឹកនាំរបស់គណបក្ស ដើម្បីពង្រឹងសមត្ថភាពឈានទៅបន្តដឹកនាំការងារពីមនុស្សចាស់ទាំងគោលនយោបាយ និងសតិអារម្មណ៍។
ក្នុងនាមថ្នាក់ដឹកនាំគណបក្សថ្នាក់កណ្ដាល ឯកឧត្តម ម៉ែនវិបុល នូវបានណែនាំដល់សិក្ខាកាម បន្តវេនទាំងអស់ ក្រៅពីការសិក្សារៀនសូត្រនយោបាយត្រូវបន្តសិក្សាជំនាញវិជ្ជាជីវៈនិងភាសាបរទេស បង្កើនសមត្ថភាពបន្ថែមទៀតដើម្បីអនុវត្តកិច្ចការជំនាញជូនរាជរដ្ឋាភិបាល តាមសមត្ថភាព គុណធម៏ សំដៅបង្កើនជំនឿពលរដ្ឋមកលើការដឹកនាំរាជរដ្ឋាភិបាលផងដែរ។
តាមរបាយការណ៍ស្វាគមន៍របស់សាលាឃោសនាអប់រំនយោបាយខេត្ត ដែលអានបញ្ជាក់ដោយលោកជំទាវ ប្រាក់ ពុទ្ធី អនុប្រធានគណៈឃោសនាអប់រំអោយដឹងថា វគ្គសិក្សានយោបាយជំនាន់ទី២៨នេះ សិក្ខាកាមរៀនសូត្រ មានចំនួន១២៨ ហើយមានរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកុម្ភះឆ្នាំ២០២៥ ។





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប