ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ ព្រឹកនេះប្រើពេលជាង៣ម៉ោងវាយកូនគោលកម្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ពេលវាយ Driver ចេញ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានប្រើពេលជាង៣ម៉ោងវាយកូនគោលកម្លាំងប្រៀបដូចយុវជនអាយុជាង ៣០ឆ្នាំ ពេលវាយ Driver ចេញ។
សម្ដេចតេជោ បានមានប្រសាសន៍ថា៖អ្នកជំងឺ-វីដ-១៩ វាយកូនគោល មានអ្នកបន់ឲ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឲ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួនតិចតួចដែល សុទ្ធសឹងតែពួកជ្រុលនិយម។ព្រឹកនេះខ្ញុំប្រើពេលជាង ៣ ម៉ោងវាយកូនគោល កម្លាំងប្រៀបដូចយុវជនអាយុជាង ៣០ ឆ្នាំពេលវាយ Driver ចេញ»។
សម្ដេចតេជោ បញ្ជាក់ថា ទោះបីមានជំងឺកូវីដ-១៩ តែសុខភាពសម្ដេច គ្មានក្អកគ្មានហៀរសំបោរ។ ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀតបានលើកទឹកចិត្តឲ្យសម្ដេចហាត់ប្រាណទើបឆាប់ជាសះស្បើយ។ ប៉ុន្ដែ សម្ដេចបានយកការវាយកូនគោលដែលជាកីឡាដែលសម្ដេចចូលចិត្តដើម្បីហាត់ប្រាណតែសម្ដេចបញ្ជាក់ថា សម្ដេចនៅតែប្រុងប្រយត្ឋ័មិនឲ្យជំងឺសម្ដេចឆ្លងទៅអ្នកផ្សេងទៀតពិសេសកូនៗ ដែលបម្រើការងារនៅតារាងកូនគោល។
សម្ដេចតេជោបញ្ជាក់ថា៖«ដរាបណាការធ្វើតេស្តនៅតែមានវិជ្ជមានកូវីដ-19 ខ្ញុំតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ»។ ខ្ញុំសង្ឃឹមថានឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញា លី ហួរ នៅថ្ងៃ ៧ មីនា ២០២៥ ខាងមុខ»៕









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប