ព័ត៌មាន
អាណាព្យាបាលពលករខ្មែរនៅកូរ៉េ៖ សូមរក្សាភាពស្ងប់ស្ងាត់ និងខិតខំធ្វើការ កុំចាញ់ឧបាយកលរបស់ក្រុមប្រឆាំង
ពុក ម៉ែ របស់ បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងនៅពេលទទួលព័ត៌មានអំពីសកម្មភាពកៀរគរពលករខ្មែរឱ្យចូលរួមធ្វើបាតុកម្មម្តងហើយម្តងទៀតនៅលើទឹកដីបរទេសដែលកូនៗរបស់ខ្លួនកំពុងបម្រើការងារ។ អាណាព្យាបាលរបស់ពលករខ្មែរ បានផ្តែផ្តាំទៅកូនក្មួយទាំងអស់ដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េមេត្តារក្សាភាពស្ងប់ស្ងាត់ ត្រូវខិតខំធ្វើការសន្សំថវិកា ស្រូបយកចំណេះជំនាញ ដែលអាចជួយខ្លួនឯង និងក្រុមគ្រួសារពេលត្រលប់មកប្រទេសកំណើតរបស់ខ្លួនវិញ។

អ្នកមីង សុខ ថា ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ក្នុងនាមជាម្តាយឳពុកកំពុងរង់ចាំនៅស្រុកកំណើតពិតជាមានការព្រួយបារម្ភណាស់ចំពោះសុវត្ថិភាពរបស់កូនដែលកំពុងធ្វើការនៅសាធារណកូរ៉េ នៅពេលឃើញព័ត៌មានអំពីការបំផុសបំផុលឱ្យមានការធ្វើបាតុកម្មនានានៅលើទឹកដីបរទេសបែបនេះ។ ក្រៅពីការបារម្ភចំពោះសុវត្ថិភាពរបស់កូនដែលជាជនបរទេសធ្វើការនៅស្រុកគេនោះ គឺខ្លាចតែសកម្មភាពបាតុកម្មបង្កជាបញ្ហាអ្វីមួយប៉ះពាល់កន្លែងការងារដែលកូនកំពុងបម្រើការងារ ដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុនមិនពេញចិត្ត តែម្តង។
អ្នកមីងបានផ្តាំទៅកូនៗ ក្មួយៗថា ប្រទេសកម្ពុជាជាទឹកដីកំណើតរបស់ខ្លួន ការទៅធ្វើសកម្មភាពនៅលើទឹកដីបរទេសប្រឆាំងជាតិខ្លួនឯងបែបនេះ មិនសមនោះទេ វាធ្វើឱ្យបាត់បង់តម្លៃជាតិខ្លួនឯង ជាពិសេសនោះគឺបន្ទាបតម្លៃខ្លួនឯងអស់ហើយ។ ការស្រលាញ់ជាតិ មិនសំដៅលើការធ្វើបាតុកម្មនោះទេ ការចេះគិតគូរ ពិចារណា ដឹងខុសដឹងត្រូវ ទើបជាពលរដ្ឋល្អ។ សូមកូនៗកុំទៅចូលរួមធ្វើបាតុកម្មណាមួយឱ្យសោះ ពីព្រោះប្រសិនបើមានរឿងអ្វីកើតឡើង ខ្លួនជាពលករជាអ្នកទទួលខុសត្រូវ មិនមែនអ្នកដឹកនាំបាតុកម្ម ដែលកំពុងរស់នៅប្រទេសលោកខាងលិចនោះទេ។

ដោយឡែកលោកស្រី ឈឿន យន់ ជាអាណាព្យាបាលរបស់ក្រុមគ្រួសារពលករនៅសាធារណកូរ៉េម្នាក់ទៀតបានបង្ហាញការមិនពេញចិត្តទាល់តែសោះលើសកម្មភាពរបស់ក្រុមអ្នកនយោបាយជ្រុលនិយមដែលតែងតែយកពលករខ្មែរធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស។ អ្នកមីងថា បាតុកម្មកន្លងមកមានច្រើន តែដូចជាគ្មានអ្វីដុំកំភួន ក្រៅតែពីបង្កចលាចលនៅលើទឹកដីបរទេស។ លោកស្រីបន្ថែមថា ខ្លួនបានទូន្មានកូនៗជានិច្ចអំពីបញ្ហានេះ ដោយលើកទឹកចិត្តកូនឱ្យខិតខំធ្វើការ សន្សំថវិកា និងស្រូបយកចំណេះដឹងពីប្រទេសកូរ៉េ ត្រលប់មកទឹកដីកំណើតវិញ។ ការបង្កចលាចលលើទឹកដីបរទេសមិនមែនជារឿងត្រឹមត្រូវនោះទេ។ មួយឆ្នាំៗឃើញតែធ្វើបាតុកម្ម ក្រឡេកទៅមើលពលរដ្ឋប្រទេសដ៏ទៃទៀតដែលគេកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េដែរ តែគេស្ងប់ស្ងាត់ ថ្លៃថ្នូរណាស់។
ទន្ទឹមនឹងនេះ អាណាព្យាបាលរបស់ពលករនៅប្រទេសកូរ៉េផ្តាំហើយផ្តាំទៀតទៅ កូនៗ ក្មួយៗ គ្រប់គ្នាដែលកំពុងធ្វើការនៅប្រទេសកូរ៉េសូមរក្សាភាពស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំចាញ់ឧបាយកលតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុងបោកប្រាស់កូនចៅហើយ។ បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកកៀរគធ្វើបាតុកម្មនោះទេ។
គូរបញ្ជាក់ផងដែរថា ការលើកឡើងពីក្តីព្រួយបារម្ភពីអាណាព្យាបាលរបស់ក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរនៅសាធារណរដ្ឋកូរ៉េសារជាថ្មីពីសំណាក់ក្រុមអតីតអ្នកនយោបាយប្រឆាំង ដើម្បីចូលរួមបាតុកម្មប្រឆាំងដំណោះស្រាយរបស់រដ្ឋាភិបាលលើករណីកោះគុតជាមួយភាគីថៃ។ នេះពុំមែនលើកទីមួយទេដែលអតីតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើននោះទេចូលរួមសកម្មភាពរបស់ពួកគេ ពីព្រោះពលករបានយល់ឃើញថាការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគឺគ្មានខ្លឹមសារដែលអាចដោះស្រាយបញ្ហាបានឡើយ៕
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
PR NEWS23 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន5 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)