ព័ត៌មាន
អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងមានពិការភាព ថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចធិបតី ដែលបានយកចិត្តទុកដាក់មើលថែ និងទំនុកបំរុង ដល់ពួកគាត់
កំពង់ឆ្នាំង ៖ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងដែលមានពិការភាព នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្បាយចិត្ត និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់មើលថែ ទំនុកបំរុង ទាំងដី ផ្ទះ សម្ភារៈ ដើម្បីអោយគ្រួសារអតីតយុទ្ធជនទាំងអស់ មានជីវភាពល្អប្រសើរ។
អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងមានពិការភាពបានបន្តថា៖ តាំងពីពួកគាត់ក្លាយជាអតីតយុទ្ធជនមក សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្តល់នូវភាពកក់ក្តៅជានិច្ច មិនទុកពួកគាត់ចោលឡើយ ដោយបានមើលថែ ទំនុកបំរុង ជាពិសេសបានចែកជូននូវដីលំនៅដ្ឋាន ដីកសិកម្ម ផ្ទះ និងសម្ភារៈផ្សេងៗទៀត។ អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សម្តេចទាំងពីរ និងសមាគមអតីតយុទ្ធជនថ្នាក់ជាតិ ក្រោមជាតិ ដែលបានជួយដល់ពួកគាត់។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់សមាជិកអតីតយុទ្ធជនទូទាំងខេត្តកំពង់ឆ្នាំង ដោយសម្តេចទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុសុខសន្តិភាពរបស់ប្រទេសជាតិទាំងមូល ហើយសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជនគ្រប់ពេលវេលាទាំងអស់។ ទេសរដ្ឋមន្ដ្រី ក៏បានអរគុណចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនក្រុង ស្រុក ខេត្ត និងសាខាឃុំ សង្កាត់ ដែលបានយកចិត្តទុក ដាក់មើលថែអតីតយុទ្ធជន និងសូមឲ្យខេត្តខិតខំគ្រប់គ្រងដីសម្បទានសម្រាប់អតីតយុទ្ធជនឲ្យបានល្អ ដើម្បីទុកសម្រាប់ដោះស្រាយជូនអតីតយុទ្ធជនជាបន្តទៀត និងបន្តដោះស្រាយជីវភាពអ្នកដែលជួបលំបាកឲ្យទាន់ពេលវេលា។ ឯកឧត្តម បានជូនពរអតីតយុទ្ធជនទាំងអស់ អោយមានសុខភាពល្អ សិរីសួរស្តី និងសុភមង្គល និងសុំឲ្យអតីតយុទ្ធជនត្រូវខិតខំរកស៊ី បង្កបង្កើនផល លើកស្ទួយជីវភាពខ្លួនឲ្យប្រសើរឡើង ត្រូវចេះជួយយកអាសារគ្នាពេលមានទុក្ខធុរៈ៕ កាំង ហុងវាស្នា












-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប