ព័ត៌មាន
ធុរកិច្ចថ្មីឌីជីថលក្នុងស្រុក បានកសាងប្រព័ន្ធប្រកាសពន្ធថ្មីមួយ ដើម្បីសម្រួលការប្រកាសពន្ធជូនរដ្ឋ
ភ្នំពេញ ៖ ធុរកិច្ចថ្មីឌីជីថលក្នុងស្រុក កំពុងជំរុញធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេដ្ឋកិច្ច លើការកសាងប្រព័ន្ធប្រកាសពន្ធ SIMPLIFY សម្រួល ដល់ការងារគណនេយ្យករ ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋ, នេះគឺជាការចូលរួមចំណែករួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។
លោក អៀច សេដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងការ ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធ ឡូខលឡាយ៍ (Localize) នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាល បានចាត់ទុកបច្ចេកវិទ្យាឌីជីថល គឺជាកាតាលីករថ្មី សំខាន់ និងមានសក្តានុពល និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាព សេដ្ឋកិច្ច ក្នុងនោះអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក៏ត្រូវបានបង្កើតឡើងចំអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល ដោយមានបេសកកម្មចូល រួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
លោក បន្តថា ជាក់ស្តែង Localize ដែលជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក បានកំពុងចូលរួមចំណែកលើកកម្ពស់ធ្វើបរិវត្តកម្មឌីជី ថលសហគ្រាស, ជំរុញអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សម្រួលដល់ការធ្វើធុរកិច្ច និង ពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយលើការងារជាច្រើនដូចជា៖ ការសម្រង់បញ្ជីស្នាមនៃការលក់និងការទិញ ការកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗផងដែរ។
លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិក ឡូខលឡាយ៍ (Localize) លើកឡើងថា Localize គឺជាធុរកិច្ចថ្មី ឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យម SMEs។ បេសកម្មរបស់ Localize គឺប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជួយដល់ SME ឲ្យមានការគ្រប់គ្រង គណនេយ្យត្រឹមត្រូវ តាមស្តង់ដារ និងមានរបាយការណ៍ ហិរញ្ញាវត្ថុច្បាស់លាស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភាពរីកចំរើនប្រកបដោយនិរន្តភាព។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ នេះ Localize បានកសាងប្រព័ន្ធឌីជីថលថ្មីមួយទៀត គឺប្រព័ន្ធរៀបចំការប្រកាសពន្ធ (SIMPLIFY) ដើម្បីជួយសម្រួលដល់ការងារ គណនេយ្យករ និងជាម្ចាស់អាជីវកម្មក្នុងការងារប្រកាសពន្ធជូនរដ្ឋដូចជា៖ រៀបចំទិន្នន័យបានលឿនរហ័ស ដោយមិនបាច់បញ្ចូលឡើង ពេលភ្ជាប់ជាមួយប្រព័ន្ធគណនេយ្យ, ប្រមូលផ្តុំទិន្នន័យនៅក្នុងប្រព័ន្ធតែមួយដែលមានសុវត្ថិភាពខ្ពស់ ងាយស្រួលក្នុងត្រួតពិនិត្យ នៅ ពេលក្រោយ, អាចផ្ទេរការគ្រប់គ្រងពីគណនេយ្យករម្នាក់ទៅម្នាក់យ៉ាងស្រួល មិនបារម្មណ៍ពេលផ្លាស់ប្តូរអ្នកប្រកាសពន្ធ, និងងាយ ស្រួលប្រើប្រាស់ មានលំហូរការងារច្បាស់លាស់ និងមានរបាយការណ៍ជាក់លាក់ជាដើម។
លោក សោភាន់ ចែត្រា ប្រធានខ្លឹបគណនេយ្យកម្ពុជា បានថ្លែងនូវការកោតសរសើរដល់ធុរកិច្ចបង្កើតថ្មីរបស់កម្ពុជា ដែលបាន បង្កើតផលិតឌីជីថលនេះឡើង ដែលនេះស្នាដៃកូនខ្មែរ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានបង្កើតប្រព័ន្ធគណនេយ្យ និងការ បង្កើតប្រព័ន្ធក្នុងការប្រកាសពន្ធនេះឡើង។ លោក បន្តថា ជុំវិញផ្នែកគណនេយ្យ ក្នុងនោះអ្នកជំនាញគណនេយ្យករគឺមានសារៈសំខាន់ ណាស់ក្នុងវិស័យសេដ្ឋកិច្ច បញ្ហានេះ, ប្រសិនប្រទេសយើងរៀបចំស្តង់ដារគណនេយ្យមិនបានត្រឹមត្រូវ គឺមិនមានវិនិយោគិនណា ចង់មកបណ្តាក់ទុនឡើយ, តែបច្ចុប្បន្នកម្ពុជាមានស្តង់ដារគណនេយ្យដូចគ្នានិងស្តង់ដារគណនេយ្យអន្តរជាតិ ដែលនេះគឺជាផ្នែកមួយ យ៉ាងសំខាន់របស់កម្ពុជា ក្នុងការទាក់ទាញវិញឱ្យមកបណ្តាក់ទុនជាបន្តបន្ទាប់៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
PR NEWS22 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន5 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)