ព័ត៌មាន
សាខាកាកក្រហមខេត្តត្បូងឃ្មុំនាំយកអំណោយជូនស្រ្តីមានផ្ទៃពោះ ទារក ១១២ នាក់
ត្បូងឃ្មុំ ៖ ស្ត្រីមានផ្ទៃពោះ ទារក កុមារ និងអ្នកជំងឺក្រៅ ១១២ នាក់ ក្នុងស្រុកអូររាំងឪ ទទួលបានអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ៖សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ដែលទិវានេះប្រព្រឹត្តទៅក្រោមប្រធានបទ ពង្រឹងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់គុណភាពនៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកស្រី នី ចាន់ធីតា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ។
សកម្មភាពចុះសំណេះសំណាល និងចែកអំណោយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទទួលបានសេវាសាធារណៈ ពិសេសសេវាសម្រាលសម្រាប់ស្ត្រីមានផ្ទៃពោះ ការថែទាំមុននិងក្រោយពេលសម្រាលជាដើម ។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានអានសារលិខិត របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និង កុមារ ព្រមទាំងបានមានប្រសាសន៍ថា កម្ពុជាយើងកំពុងរីកលូតលាស់ឥតឈប់ឈរ ទន្ទឹមនឹងនេះ ធនធានមនុស្ស គឺពិតជាសំខាន់ណាស់ ដែលជាគោលដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្រសំដៅការអភិវឌ្ឍន៍ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយយុទ្ធសាស្ត្រចម្បងជាងគេ នោះ គឺធនធានមនុស្ស ដើម្បីបង្កើនធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍ជាតិ។ ដើម្បីសម្រេចបានគោលដៅនេះ សុខភាពមាតា ទារក និងកុមារ គឺពិតជាមានសារៈសំខាន់ ដែលជំរុញឱ្យមានធនធានមនុស្ស ក្នុងការអភិវឌ្ឍន៍។ លោកថា ដើម្បីចូលរួមកាត់បន្ថយការអត្រាមរណភាពមាតា ទារក និងកុមារ ដោយគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ ត្រូវតែទទួលបានការពិនិត្យ តាមដាន រកឱ្យឃើញសញ្ញាគ្រោះថ្នាក់ ដើម្បីអាចទទួលបានការថែទាំទាំងស្ត្រីជាមាតា និងទារកក្នុងផ្ទៃ និងទប់ស្កាត់ផលវិបាកបានទាន់ពេលវេលា ក្នុងពេលមានផ្ទៃពោះ ព្រមទាំងទទួលបានសេវាព្យាបាលសមស្រប ។
នៅក្នុងឳកាសនោះលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានសំណូមពរ ដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តយកចិត្តទុកដាក់ខ្ពស់ ចូលរួមសហការជួយគាំទ្រ ទាំងជំនាញ បច្ចេកទេស ទាំងធនធាន ទាំងស្មារតី និងប្រសិទ្ធភាព ដើម្បីធានាបានថា រាល់ការសម្រាលកូនទាំងអស់ ក៏ដូចជាអ្នកជំងឺទាំងអស់ ទទួលបាននូវសេវាមានគុណភាពល្អ ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានទំនុកចិត្ត ពីគ្រប់មជ្ឈដ្ឋាន។
បើតាមរបាយការណ៍ លោក ជា ណារ៉ុន ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអូរាំងឪ បានឳ្យដឹងថា ក្នុងរយៈពេល ២ខែ ដើម ឆ្នាំ២០២៥ មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពឃុំ បានពិនិត្យ ព្យាបាលជំងឺសរ៉ុប ១៦,៦២៤នាក់ ក្នុងនោះស្រ្តី មកពិនិត្យផ្ទៃពោះចំនួន ៧២៨នាក់ និងមកសម្រាលកូន ចំនួន ៩៥នាក់។ ក្រៅពីនេះ នៅមានសេវាសុខាភិបាលឯកជន សរុបចំនួន ១១៤កន្លែងថែមទៀត បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទាំងក្នុងស្រុកអូរាំងឪ និងមកពីតំបន់ផ្សេងៗ ។
សូមជម្រាបថាសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បាននាំយកអំណោយទៅចែកជូនមានដូចជា សាប៊ូ ម្សៅទារក សារ៉ុង ភួយ ម្នាក់ ១ឈុត និងថវិការចំនួន ២ម៉ឺនរៀល ដល់ស្ត្រីមានផ្ទៃពោះ និងស្រ្តីដែលទើបនឹងសម្រាលកូនតូចរួច ព្រមទាំងកំពុងសម្រាកទទួលសេវាសម្រាលតាមផ្ទះ ចំនួន ១០៩ នាក់ និងបន្តជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋមានជំងឺ ជួបការលំបាក ចំនួន ៣ នាក់ ដែល ២នាក់ កំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង ១ នាក់ទៀត កំពុងស្នាក់អាស្រ័យនៅផ្ទះជាមួយបងប្អូន ដើម្បីព្យាបាលជំងឺ សរុបរួម មានចំនួន ១១២ នាក់ ៕
ដោយ ៖ ជឹង សេងឡុង




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប