ព័ត៌មាន
មន្រ្តីទូតនានានៅកម្ពុជាកោតសរសើរសមិទ្ធផលថ្មីព្រលានយន្តហោះអន្តរជាតិតេជោ ខ្នាត4F របស់កម្ពុជា
កណ្តាល៖ មន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា មកដល់ពេលនេះ ស្ទើរតែគ្រប់អគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាបានមកបំពេញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
លោកឧកញ៉ា ឆាលរ៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដឹកនាំគណៈប្រតិភូអន្តរជាតិពិនិត្យវឌ្ឍនភាពព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី៥ ខែមីនានេះ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានឲ្យដឹងថា មកដល់ពេលនេះ អគ្គរដ្ឋទូតសឹងតែគ្រប់ទាំងអស់ បានមកទស្សនា និងស្វែង យល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោនេះ ហើយក្រោយពី ទស្សនកិច្ចទាំងនោះ មន្រ្តីទូតបានវាយតម្លៃ និងយល់ឃើញថាអាកាសយានដ្ឋាននេះល្អទាំងអស់។
បើតាមលោកឧញ៉ា ក្រុមមន្រ្តីទូតទាំងអស់ បានប្រាប់ថា ពួកគាត់មិននឹកស្មានថាប្រទេសកម្ពុជាមានការវិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត4F ជាពិសេសនោះការងារនេះ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ត្រូវអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ ដែលសម្តេចទាំងទ្វេមានការគាំទ្រយ៉ាងពេញទំហឹងលើការសាងសង់ព្រលានយន្តហោះថ្មីរបស់កម្ពុជានេះ។
លោកឧកញ៉ា ឆាលរ៍ វ៉ាន់ បានបន្ថែមថា មន្រ្តីទូតប្រចាំកម្ពុជា ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងខិតខំព្យាយាម ទាក់ទាញ ជំរុញ និងពង្រឹងឱ្យមានការតភ្ជាប់ជើងហោះហើរមកដោយផ្ទាល់ពីប្រទេសរបស់ពួកគេមកកាន់អាកាសយានដ្ឋាន អន្តរជាតិតេជោនេះផងដែរ ហើយអ្វីដែលសំខាន់នោះគឺ ពួកគាត់ នឹងខិតខំទាក់ទាញអ្នកវិនិយោគ និង អ្នកទេសចរមកកាន់ប្រទេសកម្ពុជាឱ្យបានច្រើនផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៥% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប