ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា រំលឹកដល់យោធិនការពារព្រំដែន៥០២ទំាងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដាស់តឿន និងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៅកងការពារព្រំដែន ៥០២ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង គប្បីចូលរួមឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន និងមិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។
ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាល ដល់យោធិននៅទីបញ្ជាការកង ការពារព្រំដែន៥០២ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រាប់ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃបញ្ជាការការពារព្រំដែន៥០២ ដែលជាកម្លាំងជួរមុខនោះ ត្រូវធ្វើកិច្ចសហប្រតិបត្តិការឲ្យបានល្អ ជាមួយកម្លាំងប្រទេសជិតខាង ដើម្បីកសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នាំមកនូវផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ(កម្ពុជា-ថៃ) ។
ជាមួយគ្នានោះឯកឧត្តមនាយឧត្តមសេនីយ៍ប្រមុខការពារជាតិ បានផ្តាំផ្ញើដល់«នាយទាហាន នាយទាហានរង និងពលទាហានកងការពារព្រំដែន ៥០២ និងកម្លាំងជួរមុខទាំងអស់ត្រូវចូលរួមទប់ស្កាត់គ្រឿងញៀន និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន»។
ថ្លែងនៅក្នុងពិធីនោះដែរជំនួសមុខឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងទិសទី៣ លោកមេបញ្ជាការកងការពារព្រំដែន ៥០២ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសាកសួរសុខទុក្ខកង កម្លាំងជួរមុខនៅក្នុងទិសទី៣ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនេះ បានរួមចំណែកលើកទឹកចិត្តឲ្យបងប្អូនបំពេញភារកិច្ចកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀតជូនជាតិមាតុភូមិនោះ។
លោកមេបញ្ជាការកងការពារព្រំដែន ៥០២ ក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេលកន្លងមក នាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែន ៥០២ បានយកចិត្តទុកដាក់ជាប្រចាំលើភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមសហការ ទប់ស្កាត់បទល្មើសផ្សេងៗថែមទៀតនៅតាមព្រំដែនផងដែរ ជាពិសេសគឺករណីគ្រឿងញៀននេះតែម្តង៕ អត្ថបទបាន ចក់









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប