ព័ត៌មាន
មេដឹកនាំសហជីព៖ ស្រ្តីនៅក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ
ភ្នំពេញ៖ បណ្តាមេដឹកនាំសហជីពនៅកម្ពុជាបានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារមិនថាក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធត្រូវបានលើកកម្ពស់សិទ្ធិ សមភាពយេនឌ័រ ទទួលបានកិច្ចគាំពារពេញលេញ និងទទួលបានភាពកក់ក្តៅ នៅគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បន្តរហូតមកដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានលើកឡើងថា ស្រ្តីនៅក្នុងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានលើកកម្ពស់ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនថាឱកាសការងារ ការទទួលបានកិច្ចគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ។

ប្រធានសហជីពរូបនេះបន្ថែមថា បើនិយាយនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វិញស្រ្តីមានជិត១លាននាក់ ច្រើនជាងបុរសដាច់ ដូច្នេះវាបានបង្ហាញថាស្រ្តីនៅកម្ពុជាបានដើរតួនាទី និងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យការងារនៅកម្ពុជា។ ទន្ទឹមនឹងនេះ វាក៏បានបង្ហាញថា យេនឌ័រត្រូវបានលើកកម្ពស់ ស្រ្តីជាចំណែកមួយយ៉ាងសំខាន់នៅក្នុងសង្គមសេដ្ឋកិច្ច។ ចំពោះយន្តការលើកកម្ពស់កិច្ចគាំពារសង្គម ប្រធានសហជីពរូបនេះពន្យល់ទៀតថា ស្រ្តីត្រូវស្ថិតនៅអាទិភាពជានិច្ចក្នុងយន្តការរបស់រាជរដ្ឋាភិបាល។ ស្រ្តីក្នុងវិស័យកាត់ដេរគ្រប់ៗរូបទទួលបានការប្រើប្រាស់បណ្ណ ប.ស.ស. ដោយឥតគិតថ្លៃ ជាពិសេសស្រ្តីដែលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ពេញលេញទាំងមុន និងក្រោយសម្រាលកូន រហូតកូនមានអាយុក្រោមពីរឆ្នាំ។

ចំណែក លោក លាង ស៊ុនហ៊ាង ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថា នាពេលបច្ចុប្បន្ននេះស្រ្តីមិនត្រឹមតែត្រូវបានលើកកម្ពស់សិទ្ធិនោះទេ ថែមទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងពេញលេញពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ មិនថាទាំងឱកាសការងារ និងកិច្ចគាំពារសង្គមទេ ស្រ្តីតែងត្រូវបានគិតគូរជានិច្ចពីសំណាក់ថ្នាក់ដឹកនាំ។ ប្រធានសហជីពរូបនេះបន្ថែមថា ក្រៅតែពីអត្ថប្រយោជន៍ស្រ្តីនៅក្នុងវិស័យកាត់ដេរតែងទទួលបានភាពកក់ក្តៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។ ជាក់ស្តែង សម្តេចធិបតី តែងចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបង្ហាញពីភាពកក់ក្តៅចំពោះពលករទាំងស្រ្តី និងបុរសជានិច្ច។ ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវបានទទួលបានការឧបត្ថម្ភពីសម្តេចផ្ទាល់មកទល់បច្ចុប្បន្នផងដែរ។
ទន្ទឹមនឹងនេះ ប្រធានសហជីពបានគូសបញ្ជាក់ថា សិទ្ធិស្ត្រីនៅក្នុងវិស័យការងារត្រូវបានបន្តពង្រឹង នៅក្នុងអាណត្តិទី៧នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕




-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS18 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន5 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)