ព័ត៌មាន
គម្ពីរព្រះត្រៃបិដកចំនួន៥០០០ច្បាប់ ត្រូវបានតម្កល់ទុកនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត រួមជាមួយគណៈប្រតិភូអមដំណើរ និងអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស ដូនជី តាជី និងប្រជាពុទ្ធបរិស័ទ ជាច្រើនកុះករ បានអញ្ជើញចូលរួមដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជា ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
តាមរបាយការណ៍របស់ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ខណៈប្រទេសជាតិមានសុខសន្តិភាព ទើបប្រជាពលរដ្ឋគ្រប់រូបមានឱកាសធ្វើបុណ្យ ធ្វើទាន ជាក់ស្តែងដូចជាកន្លងមកអស់រយៈពេលមួយឆ្នាំហើយនេះ ដែលពុទ្ធសាសនិកគ្រប់មជ្ឈដ្ឋាន តែងតែបានយល់ច្បាស់អំពីគុណតម្លៃ នៃគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ ហើយក៏បានស្រុះស្រួលបបួលគ្នាចំណាយនូវធនធាន ដើម្បីបោះពុម្ពគម្ពីរព្រះត្រៃបិដក បាលីនិងសេចក្តីប្រែជាភាសាខ្មែរ ចំនួន៥០០០ច្បាប់ យកមកតម្កល់ទុកនៅក្នុង មជ្ឈមណ្ឌលវិបស្សនាធុរៈ ភូមិភាគឦសាននៃកម្ពុជានេះ។
ឯកឧត្តម សូមគោរពថ្លែងអំណរគុណដល់ ពុទ្ធសាសនិកជន ដែលបានឧបត្ថម្ភ និងបានសហការជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះមហាសុមេធាធិបតី សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានអញ្ជើញចូលរួម ក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរនាឱកាសនេះ។
ក្នុងឱកាសដ៏កម្រនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧត្តមភរិយានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាវិសេសវិសាសណាស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដង្ហែ និងសូត្រអានគម្ពីរព្រះត្រៃបិដក ដែលជាឧបករណ៍សម្រាប់សិក្សាអប់រំរៀនសូត្រ។ លោកជំទាវបណ្ឌិត បន្តថា គម្ពីរព្រះត្រៃបិដកជាក្បួនច្បាប់ យ៉ាងសំខាន់បំផុតសម្រាប់សិក្សាអប់រំ ជូនដល់មនុស្សជាតិ ឱ្យស្ថិតនៅក្នុងសីលសមាធិបញ្ញា និងមានសមត្ថភាពប្រព្រឹត្តិ និងប្រតិបត្តិបានត្រឹមត្រូវល្អប្រសើរ ក្នុងឆាកជីវិតផ្ទាល់ខ្លួន សង្គមគ្រួសារ សង្គមជាតិ និងសាសនា ថែមទាំងមានសមត្ថភាពដឹកនាំមនុស្សជាតិឱ្យធ្វើតែអំពើល្អ ប្រកបតាមធម៌បានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការអានព្រះត្រៃបិដកជាកំពូលនៃចំណេះដឹង វិជ្ជាប្រាជ្ញា ធ្វើឲ្យសម្រេចនៅផលប្រយោជន៍ដល់ជនអ្នកអាន ព្រះត្រៃបិដកគឺមានសមត្ថភាពអាចយល់ឃើញត្រូវ ត្រិះរិះត្រូវ និយាយបានត្រឹមត្រូវ ប្រកបការងារបានល្អប្រសើរ ចេះរៀបចំមុខរបរចិញ្ចឹមជីវិតប្រកបដោយប្រយោជន៍ត្រឹមត្រូវ ថែមទាំងធ្វើអោយអ្នកអានព្រះត្រៃបិដកមានសេចក្តីព្យាយាមយ៉ាងមោះមុត មានសតិស្មារតីរឹងមាំ និងចេះតាំងចិត្តឲ្យនឹងនរ ឲ្យប្រពៃត្រឹមត្រូវប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព រហូតទទួលបាននូវផលជោគជ័យពេញមួយជីវិត ទាំងប្រយោជន៍បច្ចុប្បន្ន បរៈលោក និងលោកុត្តរ យ៉ាងស័ក្តិសិទ្ធិបំផុត។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណគណៈកម្មការអាចារ្យវត្ត ព្រះចៅអធិការវត្ត និងប្រជាពុទ្ធបរិស័ទ គ្រប់ទិសទី ដែលបានអញ្ជើញចូលរួម ក្នុងឱកាសនេះ និងជម្រុញលើកទឹកចិត្តដល់ ប្រជាពុទ្ធបរិស័ទចូលមកសិក្សា អានស្តាប់នូវព្រះពុទ្ធវចនៈ ដែលជាពាក្យប្រៀនប្រដៅរបស់ ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលជាហេតុនាំឲ្យរក្សាបាននូវមរតកវប្បធម៌ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិផង ម្យ៉ាងទៀតនាំមនុស្សជាតិឲ្យបានសម្រេចមគ្គផលតាមផ្លូវកាយ សុចរិត វិចីសុចរិត និងមនោសុចរិត ប្រកបដោយប្រយោជន៍ សេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការផងដែរ៕ អត្ថបទ៖ សំ ងីម















-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS9 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ