ព័ត៌មាន
សម្ដេចធិបតី៖ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំនេះបានសម្រេចគោលបំណងសំខាន់ចំនួន៣
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គរតូច ខេត្តសៀមរាប។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងកោតសរសើរ ចំពោះអាជ្ញាធរខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ក្រសួង ស្ថាប័ន ដែលបានចូលរួម គាំទ្រព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះ។ សម្ដេចក៏បានថ្លែងកោតសរសើរចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្គួចផ្ដើមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលកន្លងមក ជាពិសេសនៅក្នុងឆ្នាំ ២០២៥នេះ បានជំរុញឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានរស់រវើកនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកនានានៅទូទាំងប្រទេស។
សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ក្រោយសម្ដេចបានឆ្លៀតជិះរម៉កកង់បីមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងការរៀបចំអបអរសាទរឆ្នាំថ្មីក្នុងក្រុងសៀមរាប ក៏ដូចជាការដើរកម្សាន្ដរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមទាំងនៅ Pub Street កាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចបានឃើញថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៥នេះ គឺបានសម្រេចគោលបំណងសំខាន់ចំនួន៣ គឺបំផុសនូវស្មារតីស្នេហាជាតិ ទី២ បំផុសការផ្សព្វផ្សាយនូវវិស័យទេសចរណ៍ និងទី៣ គឺលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបគឺបានសម្រេចរួចហើយ។
សូមជម្រាបថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០២៥ បាននិងកំពុងចូលរួមអភិរក្ស អភិវឌ្ឍវប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាព ជាតិលើឆាកអន្តរជាតិ ព្រមទាំងបំផុសគំនិតស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កុលបុត្រកុលធីតាខ្មែរ ជំនាន់ក្រោយឱ្យ មានមោទកភាព និងស្រលាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជា អត្តសញ្ញាណជាតិ។ ពាក្យថា “អង្គរសង្ក្រាន្ត” បានឆ្លុះបញ្ចាំងពីទស្សនទានរួមគ្នារវាងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅ លើទឹកដីអង្គរ ដែលជានិមិត្តរូប និងជាដួងព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា៕










-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)