ព័ត៌មាន
បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី នៅខេត្ដព្រះសីហនុ ទទួលបានភ្ញៀវជាង៤០ម៉ឺននាក់
ព្រះសីហនុ៖ ប្រធានមន្ទីរទេសចរណ៍ ខេត្ដព្រះសីហនុ ប្រាប់ឱ្យដឹងថា រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥ ខេត្ដព្រះសីហនុ ទទួលបានភ្ញៀវទេសចរ ដែលចូលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមរម្មនីយដ្ឋានទេសចរណ៍នានា មានចំនួនសរុប ៤២៩.៤៥២នាក់ ថយចុះ ៣០% ។
លោក តាំង សុចិត្ដគ្រឹស្នា បន្ដថា ភ្ញៀវទេសចរ ដែលបានចូលមកខេត្តព្រះសីហនុ រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ៤២៩.៤៥២នាក់ ថយចុះ ៣០% ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤១៦.៦៦៣នាក់ ថយចុះ៣០% ភ្ញៀវបរទេសសរុប ១២.៧៨៩នាក់ កើនឡើង ៧% ។
ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា សរុបចំនួន ៤២៦.២៧៤នាក់ ថយចុះ៣០% ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៤១៥.១៨៤នាក់ ថយចុះ ៣០% ភ្ញៀវបរទេស មានចំនួន ១១.០៩០នាក់ កើនឡើង ៩% ។ ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិ ចំនួន ០៨ជើង កើនឡើង ០២ធៀបនឹងឆ្នាំមុន មានភ្ញៀវសរុបចំនួន ៦៣៩នាក់ កើនឡើង ១២២% ក្នុងនោះ ភ្ញៀវជាតិ ១៣នាក់ កើនឡើង ៤៤% ភ្ញៀវអន្តរជាតិ មានចំនួន ៦២៦នាក់ កើនឡើង ១២៥% ។ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា សរុបចំនួន ២.៥៣៩នាក់ ថយចុះ៣៦% ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ១.៤៦៦នាក់ ថយចុះ ៣៩% ភ្ញៀវបរទេស មានចំនួន ១.០៧៣នាក់ ថយចុះ ៣២% ។
លោក បន្ថែមថា ខេត្ដព្រះសីហនុ បានរៀបចំសង្ក្រាន្ដ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាច្រើនកន្លែង ទាំងនៅលើដីគោក និងនៅលើដីកោះ ជូនបងប្អូនប្រជាពលរដ្ឋកម្សាន្ដសប្បាយ ដោយមានការយាមកាមល្បាតរសក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋលេងសប្បាយរីករាយដោយគ្មានក្ដីបារម្ភ។ ការថយចុះភ្ញៀវទេសចរនេះ គឺបណ្ដាលមកពីប្រទេសកម្ពុជា សម្បូរទៅដោយតំបន់រមណីយដ្ឋានទេសចរណ៍ ពិសេសប្រព័ន្ធគមនាគមន៍ល្អ និងសុខសន្ដិភាព ដែលផ្ដល់សេរីភាពពេញលេញជូនប្រជាពលរដ្ឋដើរហើរកម្សាន្ដគ្រប់ ទិសទី។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋមួយចំនួនទៅស្រុកកំណើតជួបជុំឪពុកម្ដាយ បងប្អូន ញាតិសណ្ដាន និងមួយចំ នួនទៅលេងខេត្ដសៀមរាប ព្រោះនៅទីនោះមានរៀបចំមហាសង្ក្រាន្ដអង្គរយ៉ាងអធិកអធម ៕









-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប