ព័ត៌មាន
រដ្ឋមន្រ្តីការងារ៖ សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីពលរដ្ឋខ្មែរប្រមាណជាង ៦ពាន់នាក់
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារ ESEA ប្រចាំនៅប្រទេសថៃ និងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (អាក្រា) ព្រមទាំងសហគមន៍ខ្មែរនៅប្រទេសថៃ បានរៀបចំកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ដែលមានអ្នកចូលរួមប្រមាណជាង ៦ពាន់នាក់។
នៅក្នុងឆាណែលតេឡេក្រាម ចេញផ្សាយនៅរសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្រ្តី បានសសេរឲ្យដឹងទៀតថា ក្នុងកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះ ក្រុមការងារ បានរៀបចំទីតាំងចំនួន១២ផ្សេងគ្នាក្នុងប្រទេសថៃជូនប្រជាពលរដ្ឋខ្មែរដែលបន្តស្នាក់នៅ និងធ្វើការនៅប្រទេសថៃក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ជាមួយគ្នានេះ កម្មវិធី ត្រូវបានរៀបចំទៅតាមពិធីសាសនាសំខាន់ៗដូចជា បង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ។ ក្រៅពីនេះ ក៏មានកម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ និងផលិតផលខ្មែរជាច្រើនប្រភេទផងដែរ។
កម្មវិធីសង្រ្កាន្ត បានផ្ដួចផ្ដើមឱ្យមានការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ ការសម្តែងផ្សេងៗ ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងតារាសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ ក្រុមការងាររៀបចំ បានលើកឡើងពីសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីសង្រ្កាន្តខ្មែរនៅថៃ និងបានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅក្នុងប្រទេសថៃទាំងអស់៕








-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន5 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន5 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)