ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ខេត្តកំពង់ចាម
នៅថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងកម្មពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមិទ្ធផលដាក់ឱ្យសម្ពោធនាថ្ងៃនេះ រួមមានព្រះវិហារ ក្លោងទ្វារវត្ត ឧបដ្ឋានសាលាបុណ្យ កុដិ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀត។ ទាំងអស់នេះ គឺជាសមិទ្ធផលរបស់បងប្អូន អ៊ំពូមីង លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយទាំងអស់។ វត្តមួយនេះ នឹងចូលរួមចំណែកផ្តល់នូវពុទ្ធិ និងការអប់រំទូន្មាន ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
វត្តនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅដើមឆ្នាំ ២០២០ ពីបងប្អូន អ៊ំ ពូមីង លោកយាយ លោកតា ប្រជាពលរដ្ឋនៅភូមិស្រែអំពៅ និងសប្បុរសជនជិតឆ្ងាយ ចូលរួមបរិច្ចាកនូវសទ្ធា ជាវដីបានទំហំ ១ ហិចតា ដើម្បីបង្កើតជាវត្តអារាម។
លុះក្នុងខែមិថុនា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគេនបច្ច័យ ដើម្បីដំណើរការរៀបចំបង្កើតវត្ត និងកសាងសមិទ្ធផលនានា។ ក្នុងរយៈពេល៥ឆ្នាំនេះ ព្រះអង្គចៅចៅអធិការ និងគណៈគ្រប់គ្រងវត្ត បានដឹកនាំកសាងសមិទ្ធផលជាច្រើន រួមមានឧបដ្ឋានសាលាបុណ្យ កុដិឈើ សាងសង់លូទឹក ក្លោងទ្វារធំ បន្ទប់រៀនធម្មវិន័យ អណ្តូងទឹក បន្ទប់ទឹក និងពង្រីកផ្ទៃដីវត្តកាន់តែធំទូលាយជាងមុន។
ក្រោមដំបូលសុខសន្តិភាព យើងបានអភិវឌ្ឍជាបន្តបន្ទាប់ទាំងពុទ្ធចក្រ និងអាណាចក្រ បើកចំហរសេរីភាពខាងសាសនា និងធានានូវសុខដុមនីយកម្មសាសនា។
ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលតែងតែចូលរួមចែករំលែកកសាងសមិទ្ធផលនានា សម្រាប់ប្រយោជន៍រួមទាំងអស់គ្នា។ ដោយសង្ឃឹមយ៉ាងមុតមាំថាយើងទាំងអស់គ្នា នឹងបន្តអនុវត្តវប្បធម៌ចែករំលែក ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យ៕


















-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)