ព័ត៌មាន
ពលរដ្ឋអរគុណរាជរដ្ឋាភិបាល ខណៈទទួលបានសេវាសុខាភិបាលយ៉ាងយកចិត្តទុកដាក់ តាមរយៈប័ណ្ណ ប.ស.ស.
ក្រុមប្រជាពលរដ្ឋ ដែលបានចុះឈ្មោះចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. ជាពិសេសបុគ្គលស្វ័យនិយោជន៍ដែលរកប្រាក់ចំណូលផ្ទាល់ខ្លួន បានសម្តែងការដឹងគុណ និងអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរខ្ពស់មកកាន់ប្រជាពលរដ្ឋ នៅពេលដែលទទួលបានសេវាថែទាំសុខភាពយ៉ាងល្អប្រសើរបំផុតពីក្រុមគ្រូពេទ្យដោយមិនរើសអើង។

តាមរយៈកិច្ចសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នា នៅក្នុងមន្ទីរពេទ្យជាតិ តេជោសន្តិភាព នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ ពួកគាត់បានប្រាប់ព័ត៌មាន ប៊ីធីវី ស្រដៀងគ្នាថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។

អ្នកស្រី យី ស្រី ពលរដ្ឋមកពីតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នប្រកបរបរលក់ដូរតាមផ្ទះ បានលើកឡើងថា គិតមកដល់ពេលនេះ អ្នកស្រីបានក្លាយជាសមាជិករបស់ ប.ស.ស ប្រមាណ១ឆ្នាំ តាមយៈការបង់ភាគទានដោស្ម័គ្រចិត្ត។ អ្នកស្រីបានរៀបរាប់ថា នៅពេលទទួលបានបណ្ណ ប.ស.ស ដំបូងគឺមានអារម្មណ៍ថា កក់ក្តៅមួយផ្នែក។ ប៉ុន្តែនៅពេលដែលមានបញ្ហាសុខភាព និងបានទៅប្រើប្រាស់សេវាសុខាភិបាលតាមរយៈប័ណ្ណនេះ អ្នកស្រីកាន់តែមានអារម្មណ៍ថា រំភើបចិត្ត និងកក់ក្តៅជាខ្លាំង ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ជាពិសេសការព្យាបាលជំងឺដោយមិនអស់ប្រាក់ និងសុវត្ថិភាពខ្ពស់។

លោក ខែម សុផល ជាពលរដ្ឋមកពីតំបន់ទំនប់កប់ស្រូវ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានឲ្យប៊ីធីវី ដឹងដែរថា លោកពិតជាមានអារម្មណ៍សប្បាយចិត្ត និងកក់ក្តៅច្រើន ដោយសារមានប័ណ្ណ ប.ស.ស. ពីព្រោះប័ណ្ណនេះ បានជួយសម្រួលយ៉ាងច្រើនក្នុងការចំណាយប្រាក់កាក់ នៅពេលមានបញ្ហា ឬករណីចាំបាច់បន្ទាន់ណាមួយខាងផ្នែកសុខភាព។ ជាក់ស្តែងក្នុងពេលនេះ លោកមានបញ្ហាផ្នែកដើមទ្រូងដែលតំរូវមកមន្ទីរពេទ្យដើម្បីពិនិត្យ និងព្យាបាល។

នៅក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិចច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ កាលពីព្រឹកថ្ងៃទី២៧ មេសា ឆ្នាំ២០២៥កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ បានពង្រីករបបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុក សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តើមចេញពីបុគ្គលស្វ័យនិយោជន៍ ដែលគិតក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៥នេះ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ១៨ម៉ឺននាក់ និងបុគ្គលស្វ័យនិយោជន៍មានចំនួនជិត ៥០ម៉ឺននាក់។ ដោយឡែក បើគិតក្នុងរយៈពេល ១៩ខែ ចាប់តាំងពីការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានចុះបញ្ជីសមាជិកបន្ថែមបានប្រមាណ ១,២លាននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. បានកើនដល់ជាង ៣ លាននាក់ (គិតត្រឹមខែមីនា ឆ្នាំ២០២៥)៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)